CamNews

តារា 

៨ សន្លឹករបស់ James Jirayu និងម្តាយជាទីស្នេហា មើលហើយហួសចិត្តនឹកស្មានមិនដល់!

តារាថៃ ៖ តារាសម្តែងដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាក្រុមអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ក៏ដូចជា Fans​ ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ។​

តារាចម្រៀងរូបសង្ហាវ័យ ២៣ លោក James Jirayu បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបង្ហោះរូបរបស់លោកផ្ទាល់ជាមួយអ្នកម្តាយជាទីស្រលាញ់អស់ពីបេះដូង នៅលើបណ្តាញសង្គមហ៊្វេសប៊ុក កាលពីពេលថ្មីៗនេះ ។ 

ដោយយោងតាមរូបថតជាច្រើនសន្លឹកជាមួយនិង Status របស់ James Jirayu នៅលើបណ្តាញសង្គមហ៊្វេសប៊ុក តារាសម្តែងរូបនេះហាក់បញ្ចេញកែវភ្នែកដ៏មុតស្រួចរបស់ខ្លួនទៅកាន់ម្តាយជាទីស្រលាញ់ គឺពោរពេញទៅក្តីសុខយ៉ាងពិតប្រាកដមែន ។ 

បើយើងនិយាយត្រលប់មកវិញជាមួយនិង មតិយោបល់ដូចៗគ្នាជាច្រើនរបស់ក្រុមអ្នកគាំទ្ររបស់លោក James Jirayu បានឲ្យដឹងថា ពួកគេពិតជាហួសចិត្ត និងនឹកស្មានមិនដល់ទាល់តែសោះថា លោក James Jirayu មានម្តាយនៅក្មេង ហើយស្រស់ស្អាតយ៉ាងនេះ ។ 

តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតរបស់លោក James Jirayu និងម្តាយរបស់គាត់ជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ នៅទីបំផុត!! មិត្តភាពរបស់នាង Mint និង Kimberly នៅតែមិនអាចដូចដើម!

-ចុចអាន ៖ ហេតុតែមានប្អូនស្អាតដូចតុក្កតា! តារាល្បីលោក Tono ត្រូវគេយល់ច្រឡំថា សង្សារនឹងគ្នា











ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: James jirayu