CamNews

តារា 

ការពិតរបស់បុរសសង្ហា Mario និងសង្សារដែលមានមុខមាត់អាក្រក់ ត្រូវបានទម្លាយ!

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាល្បីឈ្មោះប្រចាំប្រទេសថៃ លោក Mario Maurer ត្រូវបានគេហទំព័រជាច្រើនរបស់ប្រទេសថៃបានទម្លាយការពិតរវាងលោក និងមិត្តស្រីថ្មីរបស់លោកគឺនាង JunJera Junpitakchai ដែលជាសង្សារថ្មីរបស់តារាសម្តែងវ័យ ២៧ឆ្នាំ​រូបនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា ការពិតទៅលោក Mario Maurer ដែលតារាល្បីប្រចាំប្រទេសនិងមិត្តស្រីត្រូវបានគេដឹងថា អ្នកទាំង ២ តែងតែទៅណាមកណាជាមួយគ្នាជានិច្ច ប៉ុន្តែមិនដែលបង្ហោះរូបជាមួយគ្នាឡើយព្រោះ មិនចង់ឲ្យលោក Mario Maurer បាត់បង់ប្រជាប្រិយភាពដោយសារមិត្តស្រី ដែលអ្នកគាំទ្រតែងតែប្រឆាំងរហូតមកមិនឲ្យអ្នកទាំង ២ ស្រលាញ់គ្នាទេ​ ព្រោះនាង JunJera Junpitakchai មានមុខមាត់អាក្រក់ ដូច្នេះហើយមិនសាកសមជាមួយនិងលោក Mario ទេ ។​

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត កាលពីថ្ងៃទី ១០ ខែវិឆ្ឆិកានេះ គេបានសង្កេតឃើញកន្លែងដែលលោក Mario បានទៅគឺដូចគ្នាទៅនឹងកន្លែងដែលនាង JunJera បានទៅដូចគ្នាដែរ ។ ដោយសារតែហេតុនេះហើយទើបធ្វើឲ្យ Fans ដឹងថា អ្នកទាំង ២ មិនបានទៅណាមកណាតែម្នាក់ឯងទៀតទេ ពោលគឺទៅទាំងគូតែម្តង ប៉ុន្តែរឿងដែលមិនបង្ហោះរូបផ្អែមល្អែមជាមួយគ្នាគឺដោយសារតែ មិនចង់ឲ្យក្រុមអ្នកគាំទ្រអាក់អន់ស្រពោន់ចិត្តតែប៉ុណ្ណោះ ៕

-ចុចអាន ៖ តើស្នេហារបស់លោក Mario និងមិត្តស្រីមុខអាក្រក់ ដើរដល់ដំណាក់កាលណាទៅហើយ?











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook 


Tags: Mario Maurer gubgib sumontip JunJera Junpitakchai