CamNews

ព័ត៌មានអន្តរជាតិ 

កាទូត អាមេរិក-ចិន ប៉ះទង្គិចគ្នា ពីរឿង សុំ​ចូល​ចត នាវា​ដឹក​យន្ត​ហោះ​ចម្បាំង​អាមេរិក នៅ​កំពង់​ផែ

(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានបដិសេធចំពោះសំណើមួយ ពីកងនាវាដឹកយន្តហោះចម្បាំង របស់​សហរដ្ឋអាមេរិក USS John C. Stennis មកកាន់កំពង់ផែ ទីក្រុងហុងកុង ស្របពេលដែល ស្ថានការណ៍នៅ​សមុទ្រចិនខាងត្បូង កំពុងតានតឹង។ នេះបើតាមសេចក្តីប្រកាស របស់​ក្រសួងការបរទេសអាមេរិក ដែល Channel News Asia ទទួលបាននៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។​

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន និងជាមេបញ្ជាការ លើនាវាមួយរូបផងដែរ គឺលោក Bill Urban បាននិយាយថា ទោះបីជាមិនត្រូវបានអនុញ្ញាត ដោយទីក្រុងប៉េកាំងក៏ដោយ ក៏នាវាចម្បាំង ប្រភេទមួយទៀត របស់អាមេរិក USS Blue Ridge បាននិងកំពុងស្ថិតនៅកំពង់ផែ ទីក្រុងហុងកុង នៅឡើយ ដើម្បីបំពេញទស្សនកិច្ច ហើយអាមេរិកនឹងបន្តបេសកកម្ម នេះទៀត។

គួរបញ្ជាក់ថា នាវាដឹកនាំយន្តហោះចម្បាំងអាមេរិក គឺជាអាវុធដ៏មុតស្រួច ដែលមហាអំណាចនេះ ប្រើប្រាស់ដើម្បីគ្រប់គ្រងជាទូទៅ នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ដោយហេតុនេះហើយ វាគ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ ក្នុងការដែលចិនមិនព្រមឲ្យចូលចត នៅកំពង់ផែរបស់ខ្លួននោះ។ មន្ត្រីចិនមិនបាន បញ្ជាក់ពីមូលហេតុអ្វីច្រើនទេ ចំពោះការបដិសេធសំណើអាមេរិក គ្រាន់តែថាវា «មិនមែនជាការសមរម្យ»៕



ប្រភព ៖ CNA 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news