អាមេរិក៖ ក្រុមហ៊ុន Google ដែលបច្ចុប្បន្នប្ដូរទៅជា Alphabet បានប្រកាសបង្ហាញ របាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី៣ ឆ្នាំ២០១៥ ដោយប្រាក់ចំណូល និងចំណេញកើនឡើងទាំងព្រមតែម្ដង ។ នេះបើយោងតាម ការប្រកាសនៅលើគេហទំព័រ Google ផ្ទាល់។
ប្រាក់ចំណូលត្រីមាសទី៣ របស់ Google មានចំនួន ១៨,៧ពាន់ លានដុល្លារអាមេរិក ដោយកើនឡើង ១៣ភាគរយ បើធៀបនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលសុទ្ធ ទទួលបាន ៣,៩ពាន់លានដុល្លារ អាមេរិក។
ប្រាក់ចំណូល Google ស្ទើរតែទាំងអស់ បានមកពីការផ្សព្វផ្សាយ ពាណិជ្ជកម្មតាមអនឡាញ ដោយក្នុងនោះភាគច្រើនបានមកពី ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើទូរស័ព្ទដៃ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល