CamNews

កីឡាអន្តរជាតិ 

Chelsea ត្រៀមលុយ ៦០លានផោន ដើម្បីទិញជើងខ្លាំង២រូប Vardy និង Alex

(ក្រុងឡុងដ៍)៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea បានត្រៀមកញ្ចប់ថវិកាចំនួន៦០លានផោន ដើម្បីទិញកីឡាករជើងខ្លាំង២រូបរួមមាន ខ្សែប្រយុទ្ធ Jamie Vardy របស់ក្លឹប Leicester City និង Alex Teixeira របស់ក្លឹប Shaktar Donetsk ក្នុងរដូវកាលដោះដូរកីឡាករបើកទ្វារនាខែមករា ឆ្នាំ២០១៦ខាងមុខនេះ ។

តាមរយៈសារព័ត៌មាន Telegraph បានឲ្យដឹងថា Chelsea បានដាក់ការចាប់អារម្មណ៍ទៅលើកីឡាករអង់គ្លេស Jamie Vardy ដែលហ៊ានឲ្យ៣០លានផោន ក្នុងការផ្ទេរមកកាន់កីឡដ្ឋាន Stamford Bridge ដែលបានក្លាយទៅជាគូប្រជែងដ៏ ខ្លាំងក្លាមួយទល់នឹងក្រុម Manchester City ដែលសុទ្ធសឹងតែចង់បានកីឡាករវ័យ២៨ឆ្នាំនេះដូចគ្នា ។

ដូចគ្នានោះដែរ សារព័ត៌មាន ESPN ក៏បានរាយការណ៍មកថា Jamie Vardy ត្រូវបានគេផ្តល់ដំបូន្មានឲ្យបន្តលេងក្នុង ក្លឹបស្ថិតនៅ Premier League ដើម្បីងាយស្រួលសម្រាប់គ្រូបង្វឹក Roy Hodgson តាមដានសកម្មភាពលេង និងកោះហៅជួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ Euro 2016 នៅប្រទេសបារាំង នេះមានន័យថា Vardy នឹងមិនត្រូវបានលក់ចេញពីអង់គ្លេសឡើយ ។

ងាកទៅសារព័ត៌មាន Express វិញក៏បានឲ្យដឹងដែរថា Chelsea បានឯកភាពក្នុងការទិញកីឡាករប្រេស៊ីល Alex Teixeira ដែលកំពុងលេងឲ្យក្លឹបអ៊ុយក្រែន Shakhtar Donetsk ក្នុងតម្លៃខ្លួន៣០លានផោន ក្រោមកិច្ចសន្យារយៈ ពេល៥ឆ្នាំ ដើម្បីជំនួសកន្លែង Costa, Hazard និង Falcao ដែលកំពុងលេងធ្លាក់ជើង ។

សូមបញ្ចាក់ដែរថា កីឡាករ Alex Teixeira បានបង្ហាញខ្លួនឲ្យ Shakhtar Donetsk បាន១៥ប្រកួត និងស៊ុត បញ្ចូលទីបាន ២២គ្រាប់ ដោយមានន័យថា គាត់អាចរកគ្រាប់លើសពី១គ្រាប់ ដែលក្លឹប Chelsea លេង១៧ប្រកួត មកនេះ ៕

Jamie Vardy

Alex Teixeira

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Chelsea