CamNews

តារា 

សមាជិក One Direction Harry Style ដឹកដៃ Taylor Swift លើងសណ្ឋាគារតែ ២ នាក់

បើនិយាយរឿងស្នេហាអំពិលអំពែក ក្នុងចំនោមតារាលោកខាងលិចនោះ សព្វថ្ងៃនេះគឺមាន ២ គូ
ដែលមិនព្រមចេញមុខមកប្រាប់គេឯងសោះថាស្នេហារបស់គេវាយ៉ាងណាខណៈដែលប្រិយមិត្ត
ជាច្រើនកំពុងតែចង់ដឹងក្នុងនោះគឺមាន JB និង Selena ក៏ដូចជា Taylor Swift និង Harry Style។

ហើយអ្វីដែលគេកំពុងតែឆ្ងល់ដែរនោះគឺរឿង Taylor Swift និង Harry Style ដែលអ្នកទាំង ២ បាន
បដិសេធថាមិនមានចំនងស្នេហាអ្វីនោះទេ តែបើតាមស្ថានភាពពិតប្រាកដវាមិនដូចជាអ្វីដែលគេ
ទាំង ២ អះអាងទាល់តែសោះ។ ហើយកាលពីពេលថ្មីៗនេះគេឃើញ Harry Style បណ្ដើរព្រះនាង
Country Music នាង Taylor Swift ឡើងសណ្ឋាគារ នាម៉ោង ៤ ទាបភ្លឺទៀតផង។

នាង Taylor Swift បានចែកផ្លូវគ្នាពីមិត្តប្រុសរបស់ខ្លួនគឺ Conor Kennedy កាលពីប៉ុន្មានខែមុនេះ
ដោយសារតែអ្នកទាំង ២ មិនមានពេលវេលានៅក្បែរគ្នា។ តែរឿងជាមួយ Harry Style នេះគឺវា
ចាប់ផ្ដើមកាលពីប៉ុន្មានជាង ១ ខែមុននេះ តែនាងបានបដិសេធថាមិនមានស្នេហាអ្វីជាមួយសមា
ជិក One Direction នោះទេ តែចំពោះរឿងឡើងសណ្ឋាគារនេះ ក៏គ្មាននរណាដឹងដែរថាគេទៅ
តែ ២ នាក់ទៅធ្វើអ្វីនោះ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: taylor swift iheartradio music