CamNews

រថយន្ត 

គម្រោង Lexus ប្រភេទ Pickup ក្រុមហ៊ុនជប៉ុនកំពុងស្ថិតក្រោមការសិក្សានៅឡើយ

យានយន្ដ៖ តើក្រុមហ៊ុនរថយន្ដទំនើបដ៏ល្បីឈ្មោះ Lexus ពិតជាសម្រេច គម្រោងទីផ្សារផ្ទាល់ខ្លួន នូវប្រភេទរថយន្ដ​ទំនើប Pickup Truck ដូចជាក្រុមហ៊ុន Mercedes-Benz ដែរមែនទេ? 

ពិតជាអាចទៅរួច បើយោងតាមការអះអាងរបស់លោក Makoto Tanaka ជាអគ្គនាយកធំប្រចាំនៅប្រទេស​​ជប៉ុន បានថ្លែងក្នុងឱកាសពិព័រណ៍រថយន្ដនៅអូស្រ្ដាលី កន្លងមកថា ក្រុមហ៊ុនកំពុងតែសិក្សាទៅលើ រូបរាង​រថយន្ដប្រភេទ Pickup Truck ដោយសិក្សាយកគំរូ ប្រភេទម៉ូដែល ក្រុមហ៊ុន Toyota នូវរូបរាង HILUX ។ ថ្វីត្បិតតែមូលដ្ឋានគ្រឹះកន្លងមកប្រភេទបែបនោះ ថ្មីសម្រាប់ក្រុមហ៊ុន ប៉ុន្ដែថ្មីៗនេះក្រុមហ៊ុន កំពុងតែយកចិត្ដ​ទុកដាក់នឹងការសិក្សាខ្លាំងណាស់លើគម្រោង។ បច្ចុប្បន្ន ក្រុមហ៊ុនក៏បានកំពុងតែខិតខំប្រឹងប្រែង កែច្នៃនូវប្រភេទរូបរាង​រថយន្ដដែលមាន ៧កៅអី ជាប្រភេទ Lexus RX។ ប្រភពដដែលបានបន្ដទៀតថា ប្រសិនជាគម្រោងមួយនេះ ពិតជាត្រូវបាន ផលិតចេញជាផ្លូវការមែននោះ គាត់នឹងមិនរំពឹងទុកថា វានឹងអាចត្រូវបានគេមើលឃើញ​ នៅក្នុងទឹកដីអាមេរិកនោះទេ តែជំនួសមកវិញអាចពង្រឹងទីផ្សារថ្មីនៅបណ្ដាប្រទេស ប៉ែកខាងកើត ដូចជា រុស្ស៊ី អាមេរិកខាងត្បូង និងអាស៊ីជាដើម​។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ motorauthority


Tags: Vehicle News Car Lexus Makoto Tanaka