CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះ មតិរិះគន់ ក្រោយ អាជ្ញាធរ ប្រកាស បិទ ប្រព័ន្ធ​ទូរគមនាគមន៍ ២ ថ្ងៃ ក្រោមហេតុផល ខ្លាចភារវកម្ម

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ ទូរគមនាគមន៍ ប៉ាគីស្ថាន ឬ Pakistan Telecommunication Authority (PTA) ចេញសេចក្តីប្រកាសជាផ្លូវការ បិទការចរាចរណ៍ ប្រព័ន្ធទូរគមនាគមន៍ តាមបណ្តាខេត្តមួយ ចំនួននៅក្នុងប្រទេសរួមមានដូចជា Karachi, Lahore, Quetta, Peshawar   និង ខេត្ត Haiderabad រយៈពេល ២ ថ្ងៃពេញ ថ្ងៃ សុក្រ សៅរ៍ ទី ២៣ ទី ២៤​ ខែ តុលា ឆ្នាំ ២០១៥  ចំពេលដែលមានការប្រា រព្ធកម្មវិធីបុណ្យជាតិ Ashura ។


អាជ្ញាធរ ក្នុងស្រុក ចេញសេចក្តីថ្លែងការណ៍អោយដឹងថា សេវាទូរស័ព្ទ ត្រូវបានបិទ នៅតាមបណ្តា ស្រុកច្រើនដល់ទៅ ៦៨ ស្រុក មកពីទូទាំងប្រទេស   ប៉ាគីស្ថាន   យោង  តាមសំណើ នៃសេចក្តីប្រ កាស ជាផ្លូវការ បិទការចរាចរណ៍ ប្រព័ន្ធទូរគមនាគមន៍   ពី  រដ្ឋាភិបាល ។ ក្នុងចំណោម ៦៨ ស្រុក ដែលប្រព័ន្ធទូរស័ព្ទ រងនូវការបិទជាបណ្តោះអាសន្ននោះរួមមានដូចជា ៣៤ ស្រុកមកពីខេត្ត Pun - jab ៨ ស្រុកមកពីខេត្ត Sindh ១៥ ស្រុកមកពីខេត្ត KP ៣ស្រុក មកពីខេត្ត Balochistan ១ស្រុក មក ពី ខេត្ត Gilgit Baltistan និង ៧ ស្រុក មកពីខេត្ត Azad Kashmir ។


ហេតុផលចម្បង នៃ​ការព្រួយបារម្ភ ទៅ   លើ  បញ្ហា  សន្តិសុខ សុវត្ថិភាព អំឡុង បុណ្យជាតិ បុណ្យ សាសនា ម៉ូស្លឹម Ashura ញ៉ាំងអោយរដ្ឋាភិបាល​ ធ្វើសេចក្តីប្រកាស បិទប្រព័ន្ធទូរគមនាគមន៍ រយៈ ពេល ២ ថ្ងៃ  ព្រោះថា ទូរស័ព្ទដៃ គឺជា ចលករដ៏មានប្រសិទ្ធភាព សម្រាប់ ភារវករ ចាប់ប្រតិបត្តិការ អំពើភារវកម្មរបស់ខ្លួន ដោយប្រើប្រាស់ ប្រព័ន្ធទូរស័ព្ទ និង ទូរស័ព្ទដៃ ធ្វើជា Device បំផ្ទុះគ្រាប់បែក អត្តឃាតជាដើម ។ ពាក់ព័ន្ធនឹងសេចក្តីប្រកាស   បិទ ប្រព័ន្ធទូរគមនាគមន៍ រយៈពេល ២ ថ្ងៃឆ្នាំនេះ នាំមកនូវ ការផ្ទុះឡើង មតិរិះគន់ជាខ្លាំង ពីគ្រប់រូបភាព គ្រប់ស្ថាប័ន ថាជា បិទសិទ្ធ សេរីភាព នៃការ រស់នៅ របស់ពលរដ្ឋ ប៉ាគីស្ថាន ។


គួររំឮកថា ២៣ តុលា ឆ្នាំ ២០១៥ គឺជាថ្ងៃទី ១០ នៃការប្រារព្ធ កម្មវិធីបុណ្យសាសនាម៉ូស្លឹម​ Ashura  នៃរដូវបុណ្យ Muharram ពោលជាកម្មវិធីបុណ្យ នៃការ ធ្វើ ទណ្ឌកម្មខ្លួនឯង ដើម្បីសំដែងការគោរព ចំពោះព្រះ ៕

- អាន ៖ ធ្វើទណ្ឌកម្មខ្លួនឯង ដើម្បីសំដែងការគោរព ចំពោះព្រះ (មានវីដេអូ)


ប្រែសម្រួល ៖ កុសល

ប្រភព ៖ dailypakistan, dawn


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque Afghanistan