CamNews

មិនគួរឲ្យជឿ 

បះសក់ យន្តហោះ បង្ខំចិត្ត ចុះចត មួយរំពេច ខណៈ ប្រកាសអាសន្ន ភ្លើងឆេះ

ស្ទើរតែមិនគួរអោយជឿ  ៖  ក្រោយពីបានដកស្រង់  អត្ថបទផ្សាយ ពីកាសែត ក្នុងស្រុក Sunday People ទំព័រសារព័ត៌មានបរទេស   ដឹមីរ័រ បានចុះផ្សាយ បញ្ជាក់   អោយដឹងថា បុរសជាអ្នកបើក យន្តហោះ បានបង្ខំចិត្ត ចុះចត យន្តហោះ មួយរំពេច នៅឯអាកាសយានដា្ឋនអន្តរជាតិ Heathrow ប្រទេស  អង់គ្លេស  ស្របពេលដែលយន្តហោះ  ដឹកគោ ៣៩០ ក្បាល របស់គាត់ ឡើងកំដៅខ្លាំង ពេក ។


                                បញ្ជាក់ រូបភាព ឯកសារ ដកស្រង់ ចេញពី ទំព័រ មីរ័រ

បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្តអោយដឹងថា ខណៈកំពុងតែបើកបរ លើផ្ទៃទឹក សមុទ្រនោះ ប្រព័ន្ធប្រកាស អាសន្ន យន្តហោះ Boeing 747 បានបន្លឺឡើង ស្តីពី គ្រោះថ្នាក់អគ្គី ភ័យ ដោយភ្លាមៗនោះ យន្តហោះ ក៏ត្រូវបង្ខំចិត្ត ចុះចតជាបន្ទាន់ ។

ផ្ទុយទៅវិញ ក្រោយពីមានការតាមដាន ស៊ើបអង្កេត ពីអ្នកបច្ចេកទេស ពួកគេ បានបញ្ជាក់យ៉ាង ច្បាស់អោយដឹងថា ពុំបានរកឃើញ ភស្ថុតាង រកអោយឃើញ ពីផ្សែង និង អណ្តាតភ្លើងនោះទេ តែអ្វីដែលជាការអះអាង បន្តអោយដឹងថា ករណីប្រកាសអាសន្ន ថាមានគ្រោះ អគ្គីភ័យលើកនេះ  ទំនងជា មកពី សីតុណ្ហភាព ក្នុងខ្លួនគោ ទាំង ៣៩០ ក្បាលនោះ កើនឡើង កំដៅខ្លាំងពេក ទៅ វិញនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Viral video Liveleak Youtube Facebook Funny Video London England