គ្រោះថ្នាក់ ៖ ហោចណាស់ មនុស្ស ៣ នាក់ បានរងរបួស ក្រោយពីគ្រាប់បែកមួយត្រូវបានគេបំផ្ទុះឡើង នៅកន្លែងត្រួតពិនិត្យសុវត្ថិភាព អាកាសយានដ្ឋាន នាទីក្រុង Beledweyne ប្រទេស ស៊ូម៉ាលី។ សេចក្តី រាយការណ៍បញ្ជាក់ឲ្យដឹងថា គ្រាប់បែកត្រូវបានគេបំផ្ទុះឡើង ចេញពីវ៉ាលីមួយ កាលពីថ្ងៃច័ន្ទកន្លងទៅ នេះ ខណៈរាល់វ៉ាលីអ្នកដំណើរទាំងអស់ ត្រូវតែត្រួតពិនិត្យជាមុនសិន ពីសំណាក់ មន្រ្តីជំនាញ មុននឹង អនុញ្ញាតឲ្យនាំឡើងយន្តហោះ នេះបើយោងតាមសារព័ត៌មាន AP ក្រោយពីដកស្រង់សម្តីមន្រ្តីផ្លូវការពី ទីក្រុង Beledweyne ។
វរៈសេនីយ៍ឯក Ali Dhuh Abdi ផ្តល់ជាកិច្ចសម្ភាសន៍ដល់ សារព័ត៌មាន ឲ្យដឹងថា គ្រាប់បែកត្រូវបានគេ បំផ្ទុះចេញពី Laptop នៅត្រង់ចំនុចត្រួតពិនិត្យសុវត្ថិភាព ខណៈមន្រ្តីប៉ូលីសទទួលបន្ទុករក្សាសន្តិសុខ គ្រប់គ្រងបាននូវ Device បំផ្ទុះ ២ ផ្សេងទៀត មួយ បំ ពាក់ជាប់ ទៅនឹងម៉ាស៊ិនបោះពុម្ព (Printer) ។ ពុំ ទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ។ គួររំឮកថា អំឡុងខែ កុម្ភៈកន្លងទៅនេះ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ត្រូវ បង្ខំចិត្តចុះចតជា បន្ទាន់ នៅ ទីក្រុង Mogadishu ប្រទេស សូម៉ាលី ក្រោយពីទទួលរងនូវការបំផ្ទុះគ្រាប់បែកលើអាកាស។ គួរបញ្ជាក់ថា Al-Shabab ដែលជាក្រុម ឧទ្ទាម មានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមអាល់កៃដា នោះ អះអាងថាខ្លួនគឺជាអ្នកនៅពីក្រោយការវាយ ប្រហារលើកនេះ៕
ប្រែសម្រួល ៖ តារា
ប្រភព៖ AP/RT