ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានទៅដល់ទីក្រុងប៉ារីស ប្រទេស បារាំង ហើយ បន្ទាប់ពីទទួលបានការ អនុញ្ញាត ពីមេដឹកនាំ ប្រទេសថៃបច្ចុប្បន្ន ដើម្បីទៅចូលរួម ពិធី ខួប កំណើត គម្រប់ទី៦៥ឆ្នាំ របស់បងប្រុសលោកស្រី គឺ លោកថាក់ស៊ីន ។
លោកស្រីយីងឡាក់ ត្រូវបានគេរាយការណ៍ ថា ទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិល មិញ ។ ពេលទៅដល់ព្រលានយន្តហោះ លោកស្រីត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់ លោកថាក់ស៊ីន ។ វីដេអូនៃការឱបគ្នានឹករលឹក រវាងបងប្អូនពីរនាក់ខាងលើ ត្រូវបានសារព័ត៌មានបាង កក ប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះ ។
សូមជម្រាមថា លោកថាក់ស៊ី និង លោកស្រី យីងឡាក់ មានជោគវាសនា មិនខុសគ្នាប៉ុន្មានទេ ព្រោះ សុទ្ធ តែត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ៕