CamNews

ម៉ូតូ 

តើអ្នក​ស្គាល់ ក្រុមហ៊ុន Husaberg ដែរឬទេ? ទីនេះ​មាន​ផ​លិត​​ផល Husaberg គឺម៉ូតួ FE 501 (video)

សមត្ថភាពដ៏អស្ចារ្យរបស់ក្រុមហ៊ុន​​  Husaberg​ បានទទួល​ការគាំ​ទ្រយ៉ាង​ពេញទំហឹង​ នៅទូទាំងលោក​ខាង​លិច​​​យ៉ាងណាមិញសម្រាប់ឆ្នាំ ២០១៤ នេះក្រុមហ៊ុនសូមធ្វើការបង្ហាញនៅស្នាដៃមួយដ៏ពិសេស​បំផុត​នោះ​គឺ  Husaberg FE 501 2014 ។

 Husaberg FE 501 គឺជាប្រភេទអ្នកធ្វើដំណើរ​ដ៏ជំ​នាញ​បំផុត គ្រប់​សណ្ឋាន​​ផ្លូវ មិន​​ត្រឹម​​តែ​​ប៉ុណ្ណោះ​ទេ​ ស្រប​​មក​​ជា​​មួយ​​រូបរាង​ដ៏​សង្ហា ស្ដើង ហើយ​​​ស្រាល Husaberg FE 501 គឺ​ប្រើ​ប្រាស់​សមត្ថភាព​លប់​លើ​រួប​រាង មាន​​​ ន័យ​​ថា រូប​​រាង​​​តូច​​​ល្មម​​​តែ​​​កម្លាំង​​​ខ្លាំង​​​ខុស​​​ពី​​​ម៉ូតូ​​​ធម្មតា។ តើ​​គ្រប់​​​ការ​​​​ពិព៌ណ​​នា​​​​ពិត​ជា​​ត្រូ​វ​ទៅ​​នឹង​ការ​​ពិត​ដែរ ឬ ទេ?

យោងទៅតាមការបកស្រាយបង្ហាញ គេហទំព័របានបង្ហាញឲ្យដឹ​ង​ថា​ Husaberg FE 501 2014 ត្រូវ​បាន​​​រចនាឡើង​ក្នុង​រូបរាង​ទំនើប​ទាន់​សម័យ​សម្រាប់ឆ្នាំ ២០១៤​នេះ ហើយសមត្ថ​ភាព​ម៉ូតូវិញ​ប្រើកម្លាំង​ម៉ាស៊ីន  ​៥១០ សេសេ មានម៉ាស៊ីន ១ អមនឹង ស៊ឺប៉ាប់ ៤ ដើម ប្រើ​ដំណាក់​កាល​ម៉ាស៊ីន ​៦​ លេខ ។ រីឯ​លក្ខណៈ​​​​ខាង​ក្រៅ​​វិញ គឺ ប្រើហ្រ្វាំងប្រេងមុខ ក្រោយ ខ្នាតរង្វាស់ល្បឿន ឌីជីថល កំណត់​ល្បឿន​ដោយ​​ស្វ័យ​ប្រវត្ដិ ។ ភាព​អស្ចារ្យ​របស់​ Husaberg ​FE 501 2014 និងបង្ហាញឲ្យអ្នកនូវក្ដីស្រមៃ​ដែលស្មាន​មិនដល់។ 








ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: Vehicle 2014 Husaberg FE 501