CamNews

ព័ត៌មានអន្តរជាតិ 

បុគ្គលិក បម្រើការ លើរថភ្លើង សារភាពខ្លួន ពិតជាចាប់រំលោភ និងសម្លាប់ក្មេងស្រី វ័យ ១៣ ឆ្នាំ ក្រោយស្រវឹង

ព័ត៌មានអន្តរជាតិ ៖ បុគ្គលិកថ្មីម្នាក់ ទើបចូលបម្រើការ អោយស្ថានីយ៍រថភ្លើង State Railway ប្រទេសថៃ បានអះអាងអោយដឹងថា រូបលោក បានស្ថិតនៅក្នុងសភាព ស្រវឹងជោគ នៅពេលដែល ធ្វើការរំលោភបំ ពានផ្លូវភេទ ទៅលើអ្នកដំណើរ ក្មេងស្រី វ័យក្មេង ១៣ ឆ្នាំម្នាក់ ដោយបាន  ចាប់រំលោភនាង កាលពីព្រឹក ថ្ងៃអាទិត្យកន្លងទៅនេះ នៅលើរថភ្លើង ដឹកអ្នកដំណើរ មួយគ្រឿង ឆ្ពោះទៅកាន់ទីក្រុង បាងកក ។

ស្ថិតនៅក្នុងវ័យទើបតែ ២២ ឆ្នាំ ជនជាប់ចោទខាងលើ មានឈ្មោះថា លោក Wanchai Saengkhao បាន ទទួលសារភាព ទៅនឹងការចោទប្រកាន់កាលពីយប់ថ្ងៃច័ន្ទ កន្លងទៅ  ។ យ៉ាងណាមិញ   បើតាមសេចក្តី រាយការណ៍ ពីក្រុមមន្រ្តីប៉ូលីស អោយដឹងថា Wanchai បានផឹកស្រា   អស់ជាច្រើន ជាមួយនឹងក្រុមការ ងាររបស់ខ្លួន មុននឹងធ្វើការវាយប្រហារ ចាប់រំលោភ ជនរងគ្រោះ ។

គួរបញ្ជាក់ថា កាលពី ៥ ឆ្នាំមុន ជនជាប់ចោទរូបនេះ​ ត្រូវបានចាប់ឃាត់ខ្លួន  រួចម្តងមកហើយ នៅទីក្រុង បាងកក ប្រទេសថៃ ពីបទប្រើប្រាស់ និង ជួញដូរ គ្រឿងញៀន ។  ដោយឡែក ជនរងគ្រោះខាងលើមាន ឈ្មោះថា Kaem បានធ្វើដំណើរ នៅលើរថយន្តក្រុង ខាងលើ ជាមួយនឹងបងប្អូនស្រី ពីរនាក់របស់ខ្លួនរួម ទាំងមិត្តប្រុសដូចគ្នាដែរ ។ ខណៈអ្នកដំណើរទាំងអស់គ្នាបានលង់លក់ក្នុងសុបន្តិ យ៉ាងស្កប់ស្កល់ហើយ នោះ ពេលដែលក្រោកឡើង ក៏បានបាត់វត្តមាន ជនរងគ្រោះតែម្តង ។

ភ្លាមៗនោះ ក្រុមគ្រួសារជនរងគ្រោះ    ក៏បាន  ដាក់ ពាក្យបណ្តឹង ស្តីពីការបាត់ខ្លួនរបស់នាង ដោយបាន កោះហៅបុគ្គលិក រថភ្លើង មកសាកសួរ    ក្រោយពី ទទួលបានពាក្យ បណ្តឹង មន្រ្តីប៉ូលីស បានចាប់ផ្តើម ធ្វើការស៊ើបអង្កេតជាផ្លូវការ  រហូតដល់ឈាន ដល់  ការចាប់ឃាត់ ខ្លួន ជនជាប់ចោទ ខាងលើ ក្រោយពី បានរកឃើញសាកសពជនរងគ្រោះ ត្រូវបានគេយកទៅបោះចោល ទាំងននលគោក នៅក្បែរ នឹងផ្លូវរថ ភ្លើង នាស្រុក Pran Buri ខេត្ត Prachuap Khiri Khan ភាគកណ្តាលប្រទេស ថៃ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Thailand Thai Asia Bangkok Int news Unt news Breaking news Traffic acident Unicity