CamNews

កីឡាអន្តរជាតិ 

ទស្សនា​ទិដ្ឋ​ភាព ពី​ការ​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​​បាល់​​ទាត់ Euro 2016 នៅ​ប្រទេស​បារាំង

(ប៉ារីស)៖ នេះជាលើកទី៣ ហើយសម្រាប់ប្រទេសបារាំង ដែលបានធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីប អឺរ៉ុប UEFA Euro 2016 លើកទី១៥នេះ ជាមួយនឹងការរៀបចំបើកសម្ពោធយ៉ាងគគ្រឹកគគ្រេងផងដែរនារាត្រីសុក្រយប់មិញ ដោយ​​ចាប់​ផ្តើម​ចេញ​ដំណើរ​ដំបូង​ពី​ក្នុង​ពហុ​កីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងធំប៉ារីសតែម្តង ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តងនេះ គឺនឹងធ្វើឡើងរយៈពេល១ខែពេញ រហូតដល់ថ្ងៃទី១១ ខែកក្កដាទើបចប់។

សូមទស្សនារូបភាព ពីការបើកសម្ពោធ Euro 2016 ដូចខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Euro 2016