នៅក្នុងការប្រកួតយប់មិញរវាងក្រុមជំរើសជាតិបារាំង និងអង់គ្លេស បារាំងត្រូវបានគេ
វាយតំលៃថាជាក្រុមលេងបានល្អជាងអង់គ្លេស។
ជាមួយនឹងទំរង់លេងដែលដាក់ចូលសុទ្ធតែកីឡាករខ្លាំងៗ បារាំង និងអង់គ្លេសធ្វើបានយ៉ាងល្អនៅ
ចំពោះមុខទស្សនិកជនក្នុងរយះពេលពេញ 45 នាទីដំបូង។ បើទោះជាល្បឿននៃការប្រកួតមិនទាន់
ទៅដល់កំរិតកំពូល ទន្ទឺមនឹងឱកាសក្នុងការរកគ្រាប់បាល់ក៏មិនសូវមានច្រើន ប៉ុន្តែក្រុមទាំងពីរមិន
បានធ្វើឲ្យទស្សនិកជនអាក់អន់ចិត្តឡើយ ដោយស៊ុតបាល់បញ្ចូលទីបានមួយក្រុមមួយគ្រាប់នៅ
នាទីទី30 ដោយកីឡាករ Lescott និងនាទីទី39 ដោយកីឡាករ Nasri ។
Nasri ធ្វើឲ្យការប្រកួតមានភាពពុះកញ្ជ្រោលឡើងវិញ
ក្រោយម៉ោងសំរាក កីឡាករទាំងពីរក្រុមនៅតែបន្តធ្វើការវាយសំរុកគ្នាទៅវិញទៅមកដដែរ។ ប៉ុន្មាន
នាទីចុងក្រោយនៃការប្រកួត ទាំងគ្រូបង្វឹកបារាំងក៏ដូចជាអង់គ្លេស បានធ្វើការផ្លាស់ប្តូរកីឡាករខ្សែ
ប្រយុទ្ធជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែរកមិនបានគ្រាប់បាល់បន្ថែមឡើយ។ ចប់ការប្រ-
កួត ក្រុមទាំងពីរទទួលបានលទ្ធផល 1-1 ដោយទទួលបានមួយក្រុមមួយពិន្ទុ៕
Video Highlight Goals France vs England
លទ្ធផល៖ បារាំង-អង់គ្លេស (1-1)
រកបានគ្រាប់បាល់៖ Lescott (30) - Nasri (39)
កីឡាករចូលប្រកួត៖
បារាំង: 1 Hugo Lloris, 2 Mathieu Debuchy, 3 Patrice Evra, 4 Adil Rami, 5 Philippe Mexes,
6 Yohan Cabaye, 7 Franck Ribery, 10 Karim Benzema, 11 Samir Nasri, 15 Florent Malouda,
18 Alou Diarra
អង់គ្លេស: 1 Joe Hart, 2 Glen Johnson, 3 Ashley Cole, 4 Steven Gerrard, 6 John Terry,
11 Ashley Young, 15 Joleon Lescott, 16 James Milner, 17 Scott Parker, 20 Alex Oxlade-
Chamberlain, 22 Danny Welbeck
ដោយ៖ ណាណូ
ប្រភព៖ 24h