CamNews

យល់ដឹង 

នាយកប្រតិបត្តិ ទាំង​១០ ដែល​មាន​ប្រាក់​បៀ​វ​ត្ស​រ៍ខ្ពស់​បំផុត

បរទេស៖ យើងដឹងហើយថា ប្រាក់ចំណូលរបស់នាយកប្រតិបត្តិគឺទទួល បានពីប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់ភាគរយនៃ ប្រាក់ភាគហ៊ុនជាដើម ។ ហេតុដូចនេះប្រសិនបើក្រុមហ៊ុនរីកចម្រើនខ្លាំង ប្រាក់ចំណូលរបស់ពួកគេក៏ទទួលបានខ្ពស់ផងដែរ ។ ខាងក្រោមនេះ ជានាយកប្រតិបត្តិទាំង១០ ដែលមានប្រាក់បៀវត្សរ៍ខ្ពស់បំផុតប្រចាំឆ្នាំ២០១៥៖

១. លោក Charif Souki
ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន Cheniere Energy របស់សហរដ្ឋអាម៉េរិកត្រូវបានគេចាត់ ទុកថាជានាយកប្រតិបត្តិ ដ៏មានប្រាក់បៀវត្សរ៍ខ្ពស់បំផុត ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់ ពីក្រុមហ៊ុនចំនួន ១៤១.៩៤៩.២៨០ ដុល្លារអាម៉េរិក ។


២. លោក Mario J. Gabelli
ជាវិនិយោគិនជនជាតិអាម៉េរិក ត្រូវបានគេស្គាល់ថា ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន GAMCO Investors ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៨៥.០៤៩.៨០០ ដុល្លារ ។


៣. លោក Lawrence J. Ellison
ជាសហគ្រិនអាម៉េរិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Oracle ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុម ហ៊ុនចំនួន ៧៨.៤៤០.៦៥៧ដុល្លារ ។


៤. លោក Leslie Moonves
ជាប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន CBS ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៦៥.៥៨៩.២៤៥ ដុល្លារអាម៉េរិក ។


៥. លោក W. Nicholas Howley
ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុន TransDigm Group របស់សហរដ្ឋអាម៉េរិកដែលក្នុង មួយឆ្នាំលោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៦៤.២១៤.៦៥៦ ដុល្លារអាម៉េរិក ។


៦. លោក Don A. Mattrick
ជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតហ្គេម Zynga ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៥៧.៨១៤.៣៩១ ដុល្លារអាម៉េរិក ។



៧. លោក Richard C. Adkerson
ជាអនុប្រធានប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Freeport McMoran Copper & Gold របស់សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៥៥.២៦០.៥៣៩ ដុល្លារអាម៉េរិក ។



៨. លោក Jeffrey Weiner
ជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម LinkedIn ដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ ពីក្រុមហ៊ុនចំនួន ៤៩.០៧០.៣៦៤ ដុល្លារអាម៉េរិក ។


៩. លោក Stephen Kaufer
ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន TripAdvisor របស់សហរដ្ឋអាម៉េរិក ដែលក្នុងមួយឆ្នាំលោកទទួល បានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៣៩.០១៤.២២៧ ដុល្លារអាម៉េរិក ។


១០. លោក Martine A. Rothblatt
ជាសហគ្រិន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន United Therapeutics របស់សហរដ្ឋអាម៉េរិកដែលក្នុងមួយឆ្នាំ លោកទទួលបានប្រាក់បៀវត្សរ៍ពីក្រុមហ៊ុនចំនួន ៣៨.២១៨.២៥៥ ដុល្លារអាម៉េរិក ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news World news Breking news Unt news Iraq Obama US USA Facebook Mark Zuckerberg