CamNews

រថយន្ត 

Toyota គ្រោងអនុវត្ដគម្រោងថ្មីច្នៃ លាមកគោ ឲ្យទៅជាថាមពលបញ្ជាលើ រថយន្ដម៉ូដែលទំនើបបំផុតលើពិភពលោក

យានយន្ដ៖ ក្រុមហ៊ុនផលិតរថយន្ដ តូយូតា បានកាន់តែបណ្ដោយឲ្យក្ដីស្រម៉ៃរបស់ខ្លួន កាន់តែលង់ជ្រៅទៅៗ លើគំនិតឆ្នៃប្រឌិតថី្ម ក្រោយពីស្ដាប់ពាក្យសម្ដីរបស់លោក Elon Musk ដែលជាប្រធាន​ក្រុមហ៊ុន សហគ្រាស Tesla មើលងាយផលិតផលស្នាដៃថ្មីដំបូងរបស់ខ្លួន គឺម៉ូដែល Toyota Mirai ដែលជាប្រភេទរថយន្ដទំនើបបំផុត ប្រព័ន្ធអ៊ីដ្រូសែន។ 

លោក Elon Musk បានមើលងាយស្នាដៃដំបូងបង្អស់របស់ក្រុមហ៊ុន Toyota ថាជាប្រភេទ​រថយន្ដអាចដ៍​គោ ​(bullsh*t) ​ប្រើ​ប្រព័ន្ធ​អ៊ីដ្រូ​សែន​ មានលក្ខណៈខុសប្លែកគេ។ ពាក្យសម្ដីនេះ​បាន​ធ្វើឲ្យ អ្នក​វិស្វ័ករ​​អ្នកជំនាញការរបស់ក្រុមហ៊ុន តូយូតា ដាច់ចិត្ដប្ដេជ្ញាចេញគម្រោងថ្មីលើគំនិត​កែរច្នៃ យក​អាចដ៏​​គោ មកបម្លែងសារធាតុផលិតចេញជាអ៊ីដ្រូសែន ស្ដុកទុករក្សាប្រើប្រាស់ជាមួយ ប្រភេទរថយន្ដ​ទំនើប​បំផុតរបស់ខ្លួន គឺម៉ូដែល ​Toyota Mirai ដែលកំពុងតែទទួលបានប្រជាប្រិយ​ភាព​ខ្ពស់នៅ​ប៉ែក បស្ចឹមប្រទេស។ 

ខាងក្រោមនេះ ជាវីដេអូបង្ហាញពីគម្រោងដ៏អស្ចារ្យរបស់ក្រុមហ៊ុន ចង់បញ្ជាក់ថា ពាក្យសម្ដីរបស់លោក Elon Musk ពិតជាមានន័យ បំផុតសម្រាប់គំនិតច្នៃមួយនេះ ។



ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Toyota