ព័ត៌មានអន្តរជាតិ ៖ រ៉ូបូត R2-D2 តួសម្តែងក្នុងខ្សែភាពយន្តហូលីវូដ ទទួលបានការគាំទ្រខ្លាំង Star Wars និងបង្ហាញវត្តមានរបស់ខ្លួន ឆាប់ៗនេះ នៅលើយន្តហោះថ្មីស្រឡាង ២ គ្រឿង របស់ ក្រុមហ៊ុន អាកាសចរណ៍ All Nippon Airways’ (ANA) នេះបើយោងតាមសេចក្តីប្រកាសក្រុមហ៊ុន អា កាស ចរណ៍ប្រទេស ជប៉ុន ANA នៅថ្ងៃសុក្រទី ១៧ នេះ ។
និមត្តិសញ្ញា នៃរ៉ូបូតខាងលើ អមជាមួយនឹងវត្តមាន ឡូហ្គោ Star Wars នឹងរំលេចខ្លួនឡើងជាលើកដំបូង នៅលើតួយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ ខណៈជាកិច្ចចាប់ផ្តើម នៃកិច្ចព្រមព្រៀងផ្លូវការ រយៈពេល ៥ ឆ្នាំ ( ANA Star Wars Project and agreement) រវាងក្រុមហ៊ុន អាកាសចរណ៍ខាងលើ និង The Walt Disney Company (Japan) ដោយ នឹងបញ្ជប់អំឡុងឆ្នាំ ២០២០ ខាងមុខនេះ ។
ភាពជាដៃគូជាមួយនឹង Star Wars ដែលជាបេក្ខភាពភាពយន្តទទួលបានការគាំទ្រ ពី សំណាក់ប្រជាជន ជប៉ុន ក៏ដូចជា ប្រជាជនមកពីជុំវិញពិភពលោក គឺជា ការចាប់ដៃដ៏ល្អជាទីបំផុត ពី ព្រោះថា ក្រុមហ៊ុនអា កាសចរណ៍ដ៏ធំជាងគេរបស់ជប៉ុនមួយនេះ ក៏កំពុងតែងាកក្រឡេកទៅរកការផ្សាភ្ជាប់ គ្រប់គោលដៅទាំង អស់មកពីជុំវិញពិភពលោក តាមរយៈការធ្វើដំណើរតាមអាកាស។
អនុប្រធានប្រតិបត្តិផ្នែកលក់ និង ទីផ្សារ នៃក្រុមហ៊ុន ANA លោក Takashi Shiki អោយ ដឹងថា ខ្លួនមាន ជំនឿជាក់ថាយន្តហោះថ្មី ទាំង ២ គ្រឿង នឹងទទួលបានកេត្តិនាម មកពីជុំវិញពិភពលោក ដូចទៅនឹងខ្សែ ភាពយន្ត Star wars ដូចគ្នាដែរ។ ប្រភពដដែលបន្តអោយដឹងថា ៖ យើងពិតជា មាន សេចក្តីសោមនស្ស ក្នុងការណែនាំ នូវកិច្ចសហប្រតិបត្តិការថ្មីមួយនេះ ខណៈក្រុមហ៊ុនយើងខ្ញុំ រៀបចំ នឹងដំណើរការនូវជើង ហោះហើរថ្មី ពី តូក្យូ ទៅទីក្រុង Houston សហរដ្ឋអាមេរិក អំឡុងខែ មិថុនា ខាង មុ ខនេះ ដោយសម្រេច បាននូវជើងហោះហើរ ទី ១០ ហើយ ទៅកាន់គោលដៅ អាមេរិកឡាទីន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA