CamNews

យល់ដឹង 

កំហុសទាំង១០នៃការផាតមុខ របស់ស្រ្ដី

នៅក្នុងការតុបតែងមុខ នារីទាំងឡាយសុទ្ធតែចង់ឱ្យខ្លួនបានស្រស់ស្អាតនិងលេចធ្លោជាងគេ ប៉ុន្ដែប្រសឹនមានការខុសឆ្គងតែមួយចំនុចវាក៏អាចធ្វើឱ្យអ្នកបាត់បង់ភាពស្រស់ស្អាតមួយរំ
ពេច។
ដូច្នេះដើម្បីជួយកែលំអកំហុសឆ្គងសម្រាប់ស្រ្ដី យើងសូមចែករំលែកនូវបទពិសោធពីក្រុមអ្នក
ជំនាញការផ្នែកសម្អាងការកំពូលៗក្នុងពិភពលោកដូចខាងក្រោម ៖
១/ ជ្រើសរើសខុសពណ៌ម្សៅនិងក្រែមទ្រនាប់


ក្រែមនិងម្សៅទ្រនាប់ត្រូវតែធ្វើឱ្យស្បែកបានស្រស់ថ្លាម៉ត់ខៃនិងស័ក្ដិសមទៅនឹងសម្បុរស្បែក
ធម្មជាតិរបស់ខ្លួន។ធ្វើបានដូច្នេះទើបអាចលាងបាំងបាននូវស្នាមអវិជ្ជមាននៅលើស្បែក។
២/ប្រើប្រាស់ម្សៅម៉ត់(ហុយ)ច្រើនពេក

ជារៀងរាល់ថ្ងៃ អ្នកអាចប្រើប្រាស់ក្រែមបំប៉នជាតិសំណើមដល់ស្បែក ប្រើម្សៅក្រែមបំបាត់
ស្នាមជ្រួញក្រោមភ្នែក និងប្រើម្សៅហុយស៊ីជំពូបន្ដិចលាបលើថ្ពាល់ធ្វើឱ្យរលោង ហើយចុង
ក្រោយពត់រោមភ្នែកលាបmascara បន្ដិចនោះផ្ទៃមុខរបស់អ្នកប្រាកដជាស្រស់ស្អាតពេញ
មួយថ្ងៃ។
៣/ ស្នាមក្រែមបបូរមាត់

ការលាបក្រែមបបូរមាត់មិនមែនជាការងាយស្រួលនោះទេ វាទាមទារឱ្យមានការស្ទាត់ជំនាញ
ជាពិសេសជាមួយនឹងក្រែមពណ៌ក្រហមឬពណ៌ដែលមានសភាពលេចធ្លោ។ប្រសឹនប្រើប្រាស់
មិនបានត្រឹមត្រូវ បបូរមាត់របស់អ្នកនឹងមានស្នាមដូចជាទើបញ៉ាំអាហារមានខ្លាញ់រួច។ដើម្បី
ចៀសវាងប្រការនេះ ចូរប្រើដែកខ្មៅដើម្បីគូសបបូរមាត់។ស្នាមគូសស្ដើងមួយនឹងជួយអ្នកក្នុង
ការកំណត់ព្រំដែននិងអាចរក្សាបានយូរអង្វែងរបស់ក្រែម។
៤/ Mascara ជាប់ជាដុំ

ការប្រើ mascara មិនត្រឹមត្រូវគឺជាកំហុសមួយផ្សេងទៀត។ប្រសឹនអ្នកចង់ឱ្យរោមភ្នែកមាន ភាពទាក់ទាញចូរកុំប្រើ mascara ហួសហេតុពេក។mascara គឺជារបស់សម្អាងមួយដែល
ត្រូវមានការផ្លាស់ប្ដូរក្នុង៣ខែម្ដង។នៅពេលលាបmascara លើកទីមួយត្រូវលាបពីដើម
រោមភ្នែកមកមុន។ចូរប្រើសសៃច្រាស់mascara សិតរោមភ្នែកនៅពេលវាមិនទាន់ស្ងួត ធ្វើបែប
នេះយើងអាចចៀសវាងបាននូវការកកដុំៗរបស់mascara។ក្រោយមក អ្នកអាចលាបមួយជាន់
ពីលើទៀតដើម្បីឱ្យរោមមានភាពរលោង។
៥/ ផាតម្សៅលើផ្ទៃមុខស្ងួត

ម្សៅទ្រនាប់នឹងធ្វើឱ្យស្នាមស្ងួតរបស់ស្បែកកាន់តែឃើញច្បាស់ជាងមុន។ដើម្បីដោះស្រាយ
បញ្ហានេះ អ្នកត្រូវតែខាត់ស្បែកងាប់ឱ្យបានញឹកញាប់ បន្ទាប់មកត្រូវប្រើក្រែមបំប៉នសំណើម
ស្បែកដើម្បីជួយឱ្យស្បែកមានសំណើមនិងភ្លឺរលោង។ស្បែកភ្លឺរលោងមានសំណើមនឹងធ្វើឱ្យ
ម្សៅទ្រនាប់ស្បែកមានសភាពម៉ត់រលោង។
៦/ ផាតមុខក្រាស់នៅពេលថ្ងៃ

នៅក្នុងពេលថ្ងៃ នារីទាំងឡាយមិនគួរផាតមុខក្រាសពេកមនោះទេ ព្រោះថា ផ្ទៃមុខនឹងមាន
សភាពធ្ងន់ព្រមទាំងមិនដូចធម្មជាតិ។ល្អបំផុត អ្នកគួរផាតមុខតាមបែបធម្មជាតិនិងធ្វើឱ្យផ្ទៃ
មុខមានសភាពស្រាល។
៧/ ដករោមចញ្ចើមស្ទើតែទាំងអស់

ការដករោមចញ្ចើមច្រើនពេកនឹងធ្វើឱ្យផ្ទៃមុខរបស់អ្នកមានសភាពមិនធម្មតា។ក្រៅពីនេះ វាក៏
ធ្វើឱ្យប៉ះពាល់ដល់ការដុះមកវិញផងដែរ។
៨/ ភ្នែកខ្លាឃ្មុំ

ការលាបរង្វង់ភ្នែកឱ្យខ្មៅជាំដោយប្រើ eyeliner, mascara មិនមែនជាជម្រើសល្អនោះឡើយ។
ចូរព្យាយាមកុំធ្វើបែបនេះ ចៀសវាងការក្លាយជាឧក្រិដជនសម្ផស្សនិងទទួលបានរង្វង់ភ្នែកបែបខ្លាឃ្មុំ។
៩/ ប្រើដែកខ្មៅគូសចញ្ចើម

ចញ្ចើមដែលមានស្នាមគូសដោយដែកខ្មៅមើលទៅហាក់ដូចជាចញ្ចើមក្លែងក្លាយនិងចម្លែក។
ជម្រើសល្អសម្រាប់អ្នកនោះគឺ៖ជ្រើសរើសប្រភេទម្សៅលាបជុំវិញភ្នែកឱ្យស៊ីគ្នានឹងរោមចញ្ចើម
ហើយគូសពណ៌លើរោមដោយប្រើដែកគូសស្ដើង រឹងនិងមានក្បាលទាំងពីរកោងចូលគ្នា៕


ដោយ៖សូរីយ៉ា

Tags: mistakemake upfacemascaralipstickconsmeticpowderbeauty