CamNews

សម្រស់ 

Makeup បែប​ភ្លឺ​រលោងស្អាត​ ដូច​តារា​ភាព​យន្ដ​កូរ៉េខាង​ត្បូង

អ្នកតែង​តែ​មាន​ចម្ងល់​ថា តើ​​តារា​កូរ៉េខាង​ត្បូង ផាត់​មុខ​បែប​ណា​ បាន​ជា​ផ្ទៃ​មុខ​របស់​ពួក
គេ​.ស ខ្ចី ភ្នែក​មាន​មន្ដ​ស្នេហ៍​ ពិសេស​គឺ​បបូរមាត់​ស៊ិច​ស៊ី​ដូច្នោះ។


ចំណុច​សំខាន់​នៃ​វិធី​ផាត់​មុខរបស់​តារា​កូរ៉េខាង​ត្បូង គឺ​ផ្ដោត​ទៅលើ​ការ​ទទួល​ពន្លឺ នៅ​ពេល​ផាត់​មុខ
ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភ្នែក ថ្ពាល់ និងបបូរមាត់ ធ្វើ​យ៉ាង​ណា​ឱ្យ​វា​មាន​សភាព​សម​ស្រប​នឹង​គ្នា
បង្ក​បាន​ជា​ភាព​ទាក់​ទាញ។


តារា​ស្រី​ស្រស់​ស្អាត​ពីរ​រូប​របស់​កូរ៉េខាង​ត្បូង ជាមួយ​និង​ការ​ផាត់​មុខ​បែប​ស្រាល​ ស្រទន់ ពេញ​
ដោយ​ភាពជា​​ធម្មជាតិ ទាក់​ទាញ​បាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន។


ពេលនេះ​ យើង​ចាប់​ផ្ដើម​ធ្វើ​ការ​ផាត់​មុខ​ ទៅ​តាម​វិធី​សាស្ដ្រ​បែប​កូរ៉េ ដូចខាង​ក្រោម ៖

ប្រើ​ប្រាស់​ក្រែម​បំប៉នទប់​ទល់​នឹង​ជាតិ​ខ្លាំង និង​ក្រែម​ទ្រនាប់ (១,២) លាយ​ជាមួយ​គ្នា។

ប្រើ​ជក់លាយ​ឱ្យ​សព្វ​ចូល​គ្នា រួច​លាប​លើ​មុខ ដោយ​លាប​ពី​ខាង​ក្នុង​ចេញ​មក​ក្រៅ។

ប្រើ​ជក់​តូច​ផាត់​ក្រែម​ខាងលើ ដើម្បីបំបាត់​ចំណុច​អវិជ្ជមាននៅ​លើ​ភ្នែក ផាត់​ពី​ដើម​ភ្នែក​ ដល់​ចុង​
ភ្នែក។

ផាត់​ក្រែម​នេះ​នៅ​លើ​ថ្ងាស់ ពី​ស្ដាំ​ទៅ​ឆ្វេង រួច​ប្រើអេប៉ុងហ្ស៍ជូតថ្នមៗឱ្យ​ស្មើគ្នា​នៅ​លើថ្ពាល់ និង
​ផ្នែក​ដែល​មាន​រាង​ជា​អក្សរ​ T ។


ប្រើ​ប្រាស់​ក្រែមទ្រនាប់​ដើម្បី​បំបាត់​ស្នាម​នៅ​លើ​ក្ដោង​ច្រមុះ និង​ច្រមុះទាំង​មូល រួម​និង​ជុំវិញ
​ភ្នែក។


បន្ទាប់​មក ប្រើ​ខ្មៅដៃ​ពណ៌​ខ្មៅ គូស​ក្បែរ​គល់​រោម​នៃ​ត្របក​ភ្នែក​លើ រួច​បន្ដ​គូស​ឱ្យ​បាន​ក្រាស
និង​អូស​ទៅ​ដល់​កន្ទុយ​ភ្នែក។

ប្រើ​ម្សៅ​គុជ​ខ្យង គូស​ត្របក​ភ្នែក​ក្រោម ដើម្បី​ជួយ​ឱ្យ​ភ្នែក​មាន​សភាព​ភ្លឺ​រលោង។

ញញឹម​ឱ្យ​បាន​ស្រស់ រួច​ប្រើ​ម្រាម​ដៃ​ចុច​ និង​ដៅ​សញ្ញា​នៅ​ត្រង់​ឆ្អឹង​ថ្ពាល់​ដែល​នៅ​ខ្ពស់​បំផុត។
ប្រើ​ជក់​ធំ ផាត់​ក្រែមថ្ពាល់​ពី​ក្រោម​ឡើងទៅ​កាន់​តំបន់​ត្រចៀក។


ប្រើ​ប្រាស់​ក្រែម​ពណ៌​ផ្កា​ឈូក​ស្ដើង លាប​បបូរ​មាត់​ទាំង​លើ ទាំង​ក្រោម។ បន្ទាប់​មក​ យក​ក្រែម​
រលោង លាប​ពីលើ​មួយ​ជាន់​ទៀត ពិសេស​គឺ​បបូរមាត់​ក្រោម។ ធ្វើ​បែប​នេះ ដើម្បី​ជួយ​ឱ្យ​បបូរ​មាត់
​មាន​ភាព​ទាក់​ទាញ។


ជា​ចុងក្រោយ យក​ម្សៅ​គុជ​ខ្យង​ពណ៌​សាច់​រលោង លាប​នៅ​ត្រង់​ចង្អូរ​នៃ​បបូរមាត់​លើ លាប​ចេញ​
មក​សងខាង​ ដើម្បី​ជួយ​ឱ្យ​បបូរមាត់​របស់​អ្នក មាន​រូប​រាង​កាន់​តែ​ច្បាស់ និង​ស៊ិចស៊ី។

សម្រេច ៖



 

ដោយ ៖ តារា
ប្រភព ៖ PNN


Tags: beauty girl Make-up​ bright Korean movies stars