CamNews

យល់ដឹង 

ទាយបានទេថាស្រីស្អាតនេះអាយុប៉ុន្មាន?

លោកអ្នកអាចទាយបានទេថាស្រីស្អាតម្នាក់នេះអាយុប៉ុន្មាន? ទុកពេលអោយទាយ ២ នាទី!

មានមនុស្សជាច្រើនដែលនិយាយថានាងមានអាយុក្រោម ២៥ ឆ្នាំ

អ្នកស្រី Masako កើតក្នុងឆ្នាំ ១៩៦៨ អាយុ ៤៣ ឆ្នាំជាមេផ្ទះ ម្ដាយ ភរិយា និងជាតារាបង្ហាញម៉ូដអោយ
ទស្សនាវដ្ដីមួយផងនោះបានក្លាយជានិមិត្តរូបរបស់នារីៗគ្រប់គ្នាដែលចង់មានសម្ភស្សក្មេងជាងវ័យ។
នាងជាស្រ្តីវ័យកណ្ដាលម្នាក់ដែលមានរូបរាងនិងស្បែកស្អាត គឺស្អាតដូចជាមនុស្សអាយុ ១៩ ឆ្នាំ។ គ្រប់
គ្នាគេតែងតែភ្ញាក់ផ្អើលនៅពេលដែលដឹងថានាងជានារីអាយុ ៤៣ ឆ្នាំ។ នាងមានកូន ២ នាក់ក្នុងនោះ
កូនស្រីបងមានអាយុ ២០ ឆ្នាំហើយ។

ជាធម្មតាមនុស្សមិនអាចលាក់បាំងអាយុរបស់ខ្លួនបានោះទេ។ ហើយនារីស្រស់ស្អាតម្នាក់នេះក៏ដូច
គ្នា។ ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលអ្នកស្រី Masako ចែករំលែកក្នុងការថែសម្ភស្សបែបងាយៗ
១. ថែរក្សារាង
ត្រូវរៀនថែរក្សារាងអ្នកអោយបានស្អាត ដោយការហាត់ប្រាណជាប្រចាំ និងមិនត្រូវជក់បារីជាដាច់ខាត។
២. គ្រប់គ្រការញុំា
អ្នកត្រូវញុំាតម អ្នកអាចញុំាតមបានដោយគ្រាន់តែបន្ថយអាហារហើយអាចញុំាវាបួនពេលក្នុងមួយថ្ងៃ។
៣. ថែរក្សាស្បែក
ថែរក្សាស្បែកជាមួយនឹងផលិតផលដែលគ្រូពេទ្យណែនាំ ហើយមិនត្រូវប្រើប្រាស់ផលិតផលដែលខ្លួន
​​ឯងគិតថាល្អនោះទេ។ ញុំាផ្លែឈើអោយបានច្រើន ព្រោះផ្លែឈើសំបូរជាតិវីតាមីន E និង C ដែលជា
ជំនួយដល់ស្បែក។
៤. ផឹកទឹកអោយបានច្រើន
រក្សាស្បែករបស់អ្នកដោយផឹកទឹកអោយបានច្រើន ផឹកម្ដងមួយពែង ឬច្រើនជាងនេះហើយត្រូវផឹក
អោយបានញឺកញាប់។ ស្បែកមុខរបស់អ្នកពេលនៅផ្ទះគឺត្រូវឧស្សាហ៍លាងមុខ។
៥. ផាត់មុខអោយបានត្រឹមត្រូវ
ត្រូវផាត់មុខអោយបានត្រឹមត្រូវ ការផាត់មុខនេះប្រសិនបើអ្នកមិនចាំបាច់នោះទេ គឺមិនបាច់មានវា
នោះទេ។

ចំពោះប្រុសៗវិញប្រសិនបើខ្លួនអាយុ ៤៥ ហើយមានភរិយាស្អាតបែបនេះគិតយ៉ាងណាដែរ?

ដោយ៖ វឌ្ឍនា
ប្រភពពី៖ yesboleh 


Tags: beautiful girl japan