មនុស្សភាគច្រើនយល់ឃើញថា ការចំណាយប្រាក់ក្នុងការជួសជុលផ្ទះមុនពេលដាក់លក់
គឺជាប្រការខ្ជះខ្ជាយ ប៉ុន្តែនេះគឺជាការគិតមិនត្រឹមត្រូវនោះទេ។ចូរព្យាយាមប្រើយុទ្ធសាស្ត្រ
ទីផ្សាសម្រាប់ផ្ទះរបស់អ្នកជាមួយប្រការទាំង១០ ដូចខាងក្រោម។
-
បង្កើតការចាប់អារម្មណ៍ល្អដល់អតិថិជនដោយបរិយាកាស៖មុនពេលឈានជើងចូល
ដល់ផ្ទះរបស់អ្នក អ្នកទិញតែងសម្លឹងមើលស្ថានភាពនៅជុំវិញនោះដូច្នេះអ្នកត្រូវតែចំណាយ
ពេលខ្លះដើម្បីរៀបចំច្រកចូល របងនិងបរិយាកាសជុំវិញឧ្យបានស្អាតល្អ។ ចូរកុំទុកឧ្យ
ទស្សនិយភាពនៅជុំវិញនោះអាចបង្កជាអារម្មណ៍មិនល្អចំពោះអ្នកទិញ ។ ចូរដើរជុំវិញផ្ទះ
ពីរបីជុំហើយរៀបចំបោសសម្អាតនិងដាក់តអំពូលភ្លើងឧ្យមានរបៀប។ប្រសឹនជាអាច អ្នកគួរ គិតអំពីការលាបថ្នាំរបងឬដាំដើមឈើបន្ថែមជាដើម។
-
ធ្វើឧ្យបន្ទប់ក្នុងផ្ទះមានសភាពទូលាយ៖ នេះគឺជាកត្តាមួយសំខាងដែលជួយលើក
តម្លៃគេហដ្ឋានរបស់អ្នក។ចូររៀបចំរបស់របរ និងយករបស់ដែលមិនត្រូវការចាំបាច់ចេញ
ពីបន្ទប់។
-
សម្អាត៖ ប្រការនេះជាដំបូងគឺពិតជាសាមញ្ញណាស់ ប៉ុន្តែចូរកុំធ្វើឧ្យតែរួចពីដៃ។ ចូរធ្វើ
វាតាំងពីចំនុចតូចបំផុត ដូចជា បង្អួច កម្រាលព្រំ ឥដ្ឋ របស់របរ ទីកៀនកោះនានា ហើយ
ជាពិសេសកុំភ្លេចបន្ទប់ទឹក។បើអាច អ្នកគួរផ្លាស់ប្តូរកន្សែង ព្រំនិងវាំងននជាដើម។
-
លាបថ្នាំបន្ទប់ ភាពស្រស់ស្អាតគឺជាកត្តាសំសាន់មួយដើម្បីបង្កអារម្មណ៍ល្អចំពោះអ្នក
ទិញ ដូច្នេះការលាបថ្នាំថ្មីឧ្យជញ្ជាំងផ្ទះក៏ជាប្រការចាំបាច់។
-
បំពាក់សម្ភារៈចាំបាច់ឧ្យបានគ្រប់គ្រាន់នៅក្នុងបន្ទប់នានា ចូរបំពាក់ប្រដាប់ប្រដា
ចាំបាច់ឧ្យបានគ្រប់គ្រាន់សម្រាប់សមាជិកទាំងឡាយក្នុងផ្ទះ។អ្នកត្រូវតែរៀបចំនិងបំពាក់
សម្ភាៈនានាឧ្យបានត្រឹមត្រូវ ដូចជាបន្ទប់ទឹកត្រូវបានក្បាលផ្កាឈូក កញ្ចក់ ក្រាសជាដើម។
-
កែលំអផ្ទះបាយ៖ ចូររៀបចំកែលំអ តុ កៅអី cabin កម្រាលឥដ្ឋជាដើម និងលាងសម្អាត
វាឧ្យស្អាត។វានឹងជាការប្រសើរបំផុតបើអ្នកលាបថ្នាំថ្មីឧ្យទូដាក់ចាននិងដាក់បង្អួចផ្ទះបាយ
ឧ្យមានសភាពទូលាយនិងមានខ្យល់ចេញចូលគ្រប់គ្រាន់។បើមានសម្ភារៈណាខូចឬជិតខូច
គួរតែផ្លាស់ប្តូរចេញ។
-
ឃ្លាំងឬបន្ទប់ដាក់របស់របរក្នុងផ្ទះ៖ អ្នកទិញនឹងមិនរំលងចោលចំនុចនេះឡើយ ដូច្នេះ
អ្នកត្រូវតែរៀបចំវាឧ្យបានល្អហើយបោះចោលរបស់ចាស់ៗណាដែលអ្នកលែងត្រូវការ។
-
អំពូលភ្លើងនិងប្រព័ន្ធទទួលពន្លឺធម្មជាតិ៖ ត្រួតពិនិត្យបណ្តាបង្អួចថាតើវានៅមានស្ថាន
ភាពល្អឬទេ ហើយចូរដាក់អំពូលភ្លើងបន្ថែមសម្រាប់បន្ទប់ដែលខ្វះពន្លឺ។
-
ត្រួតពិនិត្យផ្ទះទាំងមូល ត្រួតមើលថាតើ អ្នកនៅភ្លេចរៀបចំអ្វីខ្លះ ព្រោះអ្នកទិញអាចនឹង
ចាប់អារម្មណ៍មើលទៅលើកត្តាតូចតាចដែលយើងស្មានមិនដល់ ឥទាហរណ៍ដូចជាសម្ភារៈ
ប្រក់ដំបូលផ្ទះ បំពង់ទឹកនិងម៉ាស៊ីនត្រជាក់ជាដើម។ល។
-
កុំភ្លេចកត្តាមានឥទ្ធិពលចំពោះវិញ្ញណទាំងឡាយ៖ ក្លិន សម្លេង និងទស្សនិយភាព
ជាដើមគឺពិតជាមានសារសំខាន់។ជាការធម្មតាបំផុតដែលមនុស្សយើងទាំងអស់ គ្មានអ្នក
ណាមួយចូលចិត្តផ្ទះដែលមានក្លិនមិនល្អនោះឡើយ៕
ដោយ ៖ សូរីយ៉ា