CamNews

ទូរស័ព្ទ 

ទូរស័ព្ទដៃ​ទូទៅ​យីហោ NOKIA ប្រភេទ S40 បច្ចុប្បន្ននេះ​លក់ដាច់អស់​ចំនួន ១.៥០០.០០០.០០០ គ្រឿងហើយ!

ថ្ងៃនេះក្រុមហ៊ុន Nokiaបានប្រកាសអំពីសមិទ្ធផលដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តលក់
របស់ខ្លួនគឺ មកទល់នឹងបច្ចុប្បន្ននេះ ទូរស័ព្ទដៃទូទៅប្រភេទS40បានត្រូវលក់ចេញជូនទៅ​
អតិថិជនរបស់ខ្លួនចំនួន​១.៥០០.០០០.០០០(មួយពាន់ប្រាំរយលាន) គ្រឿងហើយ។
លោកស្រី Mary McDowell នាយកប្រតិបត្តិរងទទួលបន្ទុកទូរស័ព្ទដៃទូទៅ
ទូរស័ព្ទ Nokiaប្រភេទ S40ទីមួយពាន់ប្រាំរយលានគ្រឿងនោះ មានម៉ូដែល Nokia Asha 303
ហើយត្រូវបានលក់ចេញពីហាងលក់ទស្សនាវដ្តីមួយនៅក្នុងទីក្រុងសៅប៉ូឡូ ជូនទៅ​អតិថិជន​
ស្រ្តីសញ្ជាតិប្រេស៊ីលម្នាក់ឈ្មោះ Mayara Rodrigues អាយុ ២១ ឆ្នាំ ដែលនិយមទាក់ទងជា
មួយមិត្តភក្តិ និងសមាជិកគ្រួសារតាមរយៈបណ្តាញ សង្គម។

ទូរស័ព្ទ Nokia Asha 303 ជាទូរស័ព្ទស៊េរីថ្មី មានទាំង Touch screenនិងប៊ូតុង QWERTY។ ជាមួយនឹងអង្គគណនាទំហំ1GHZ,Nokia Asha 303​ត្រូវបានផលិតឡើងយ៉ាងសំរិតសំរាំង
សំរាប់​បំពេញតំរូវការឆែកអ៊ិនធឺណិត, តភ្ជាប់បណ្តាញសង្គម, និងលេងហ្គេម ហើយ​វាថែម​
ទាំងមានហ្គែម Angry BirdLight ភ្ជាប់មកជាមួយស្រាប់ទៀតផង។

សូមបញ្ជាក់ថា ទូរស័ព្ទដៃទូទៅប្រភេទ S40 ដំបូងបង្អស់របស់ Nokiaគឺ Nokia 7110។ វាត្រូវ
បាន​បង្កើតឡើងកាលពីឆ្នាំ១៩៩៩ ហើយចាប់តាំងពីពេលនោះមក ទូរស័ព្ទសែស្រឡាយ
S40 មានការវិវឌ្ឍន៍ និងការកែច្នៃគួរឲ្យកត់សំគាល់។

លោកស្រី Mary McDowell នាយកប្រតិបត្តិរងទទួលបន្ទុកទូរស័ព្ទដៃទូទៅនៃក្រុមហ៊ុន Nokia​
បានមានប្រសាសន៍ថា ៖ � យើងពិតជាមានមោទភាពនឹងសមិទ្ធផលលក់នៃ Nokia ប្រភេទ
S40 ចំនួន ១.៥០០.០០០.០០០ គ្រឿង ដែលជាតួរលេខមួយដែលសំរេចបានដោយកំរ
បំផុត។ យើងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បី​បង្កលទ្ធភាពឲ្យអតិថិជនថ្មី​ចំនួន​
មួយពាន់លាននាក់ទៀតនៅទូទាំងពិភពលោកអាចតភ្ជាប់ ទៅនឹងបណ្តាញអ៊ិនធឺណិត ដើម្បីជិវិតកាន់តែប្រសើរឡើង�។

ប្រភព៖ Nokia

Tags: nokiasalehitss40revolution