CamNews

ប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃ Nokia Siemens Network បានត្រូវតែងតាំង ស្របពេលដែល Nokia និង Siemens បន្ថែមទឹកប្រាក់វិនិយោគ ៥០០ លានអឺរ៉ូស្មើគ្នា

អ៊ែស្ពូ (ហ្វាំងឡង់), ម៊ូនីក (អាឡឺម៉ង់) ៖ ក្រុមហ៊ុន Nokia និងក្រុមហ៊ុន Siemens កាលពីម្សិល
មិញ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១១ បានប្រកាស តែងតាំងលោក Jesper Ovesen ជាប្រធាន​
ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Nokia Siemens Networks ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃ
នោះតទៅ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល លោក Ovensen នឹងបំរើការពេញម៉ោង ដោយផ្តោត
ការយកចិត្ត ទុកដាក់សំខាន់ទៅលើការដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តនៃក្រុមហ៊ុន Nokia
Siemens Network​ខណៈដែលក្រុមហ៊ុនមួយនេះកំពុងស្វះស្វែងពង្រឹងគោលជំហរនាំមុខគេ
នៅក្នុង​ឧស្សាហកម្ម និងដើម្បី ក្លាយខ្លួនទៅជាអង្គភាពអាជីវកម្មមួយដែលកាន់តែមាន
ឯករាជ្យភាព។ លោក Ovesen នឹងធ្វើការយ៉ាង ជិតស្និទ្ធជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន
Nokia Siemens Network គឺលោក Rajeev Suri រួមទាំង ថ្នាក់ដឹកនាំដទៃទៀត​ក្នុងឋានៈ​លោក​
ជាប្រធានក្រុមប្រឹក្សាភិបាល។

លោក Ovensen ដែលមានវ័យ ៥៤ ឆ្នាំ ធ្លាប់បានកាន់តំណែងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ជាច្រើន
នៅក្នុង បណ្តាក្រុមហ៊ុនឈានមុខនានានៅក្នុងទ្វីបអឺរ៉ុប ហើយមុននឹងមានការតែងតាំងនេះ
លោក Ovensen គឺជានាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរគមនាគមន៍ដាណឺម៉ាក ឲ្យ
ឈ្មោះថា TDC នៅក្នុង ដំណាក់ការនៃការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនសារជាថ្មី និងការចេញ​
លក់ហ៊ុនជាលើកដំបូង។

ទាំងលោក ស្ទីវិន អ៊ីឡុប ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia ទាំងលោក Joe Kaeser
នាយក ប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Simens បានមានប្រសាសន៍ដូចគ្នាថា ៖ ��យើង
មានសេចក្តី សោមនស្សរីករាយនឹងស្វាគមន៍លោក Ovensen ក្នុងតួនាទីថ្មីរបស់លោក។
ជាមួយ​នឹងការដក ពិសោធន៍យូរឆ្នាំ លោក Ovensen គឺជាសមាជិកដ៏ប្រសើរម្នាក់ទៀតនៃ
ក្រុមការងារ Nokia Siemens Network។ ក្នុងតួនាទីថ្មីនេះ លោក Ovensen នឹងគ្រប់គ្រង
យុទ្ធសាស្រ្តនៃ Nokia Siemens Networks ខណៈដែលក្រុមហ៊ុននេះ​កំពុងបោះជំហាន​ក្លាយ​
ទៅជាអង្គភាពអាជីវកម្មឯករាជ្យមួយ�� ។

ស្របពេលនឹងការតែងតាំងក្នុងតួនាទីថ្មី លោក Ovesen បានលើកឡើងយ៉ាងដូច្នេះថា ៖
�� ខ្ញុំរីករាយ នឹងការបំពេញតួនាទីជាមួយក្រុមការងារនៅក្រុមហ៊ុន Nokia Siemens Network។
ក្រុមហ៊ុន Nokia Siemens Network ឈានមុខគេនៅក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន ហើយ​
ខ្ញុំនឹងខិតខំដឹកនាំក្រុម ហ៊ុនអោយមានដំណើរការនៅលើវិថីអាជីវកម្មមួយដែលមានប្រាក់
ចំណេញ​ប្រកបទៅដោយនិរន្តរ៍ភាពយូរអង្វែង��។

ចំណែកឯលោកOlli-Pekka Kallasvuoដែលកន្លងមកមានតួនាទីជាNoន-Executive Chairman
នៃ Nokia Siemens Networks បានលាឈប់ពីដំណែងបច្ចុប្បន្ន ដោយលោកពុំមានលទ្ធភាព
បំពេញ តួនាទីពេញម៉ោងបាន។ ��យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក
Olli-Pekka Kallasvuo ដែលបានចូលរួមចំណែកលើកស្ទួយNokia Siemens Networks ��។នេះ
គឺជា​ប្រសាសន៍ របស់លោកលោក ស្ទីវិន អ៊ីឡុប ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia
និងលោក Joe Kaeser នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Simens។

Nokia និង Siemens បោះទុនបន្ថែមចំនួន ១០០០លានអឺរ៉ូ បន្ថែមទៀត​ Nokia និង Siemens
ក៏បានប្រកាសផងដែរថានឹងបោះទុនចំនួន ៥០០លានអឺរ៉ូស្មើគ្នាចូល ទៅក្នុងប្រតិបត្តិការ
Nokia Siemens Networks ក្នុងគោលបំណងពង្រឹងជំហរហិរញ្ញវត្ថុ, រៀបចំ មូលដ្ឋានសំរាប់
របត់​យុទ្ធសាស្រ្ត, ផលិតភាព, និងការច្នៃប្រឌិតក្នុងវិស័យជាច្រើន ដែលរាប់បញ្ចូលទាំង
Mobile Brooardban និងសេវាកម្មនានាដែលពាក់ព័ន្ធផង។


ប្រភព៖ Nokia Press

Tags: nokiaappointexecutive chairmannokia siemens networkssiemensprovidecapitaleur500 million