CamNews

ព័ត៌មានបច្ចេកវិទ្យា 

បញ្ចូលថាមពលថ្មទូរស័ព្ទ ដោយសម្លេង ៖ បច្ចេកវិទ្យាថ្មី សម្រាប់ប្រមូលអគ្គិសនី

ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុន Nokia និងសកលវិទ្យាល័យ Queen Mary London នៃ
ប្រទេសអង់គ្លេស បានប្រើប្រាស់សម្លេងដើម្បីបញ្ចូលថាមពលថ្មទូរស័ព្ទចល័ត។

ក្រុមអ្នកវិទ្យាសាស្ដ្រនេះ បានប្រើប្រាស់បន្ទះ nano នៃអុកស៊ីតស័ង្កសី (zinc oxide nanorods) ដ៏
ស្ដើង បំពាក់ក្នុងទូរស័ព្ទ។ ដូចទៅនឹងវត្ថុបញ្ចូលថាមពលផ្សេងៗ បន្ទះ nano នៃអុកស៊ីតស័ង្កសី
នេះ នឹងកោង ដើម្បីឆ្លើយតបទៅនឹងរលកសម្លេង ហើយបង្កើតជាចរន្ធអគ្គិសនី។

Gizmag បានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើ ចាប់ផ្ដើមដោយការបាញ់ស្រោបស្រទាប់
អុកស៊ីតស័ង្កសី ទៅនឹងបន្ទះវត្ថុទន់មួយ បន្ទាប់មក ពួកគេស្រោបធាតុគីមីពិសេសមួយទៀត រួច
កំដៅវាឱ្យឡើងដល់ ៩០អង្សាសេ ធ្វើឱ្យអុកស៊ីតស័ង្កសីទាំងនោះ ក្លាយជាបន្ទះ nano ។

ដើម្បីប្រមូលសម្ពាធអគ្គិសនីដែលបានបង្កើតឡើង បន្ទះ nano ត្រូវគេកៀបដោយចំនុចប្រសប
គ្នាចំនួន ២ ដែលមុននេះ គេធ្វើអំពីមាស ប៉ុន្ដែពេលនេះ គេអាចប្រើអាលុយមីញ៉ូជំនួស ដូច្នេះ
តម្លៃក៏ទាបទៅតាមនោះ។

ទូរស័ព្ទដែលបំពាក់ប្រព័ន្ធប្រមូលថាមពលពីសម្លេងនេះ មានទំហំប្រហាក់ប្រហែលនឹងស្មាតហ្វូន
Nokia Lumina 925 ហើយវាមានសមត្ថភាពបង្កើតបានជាអគ្គិសនី ៥ volt នៅពេលមានសម្លេង
កញ្ចែឡាន សម្លេងតន្ដ្រី ឬសម្លេងមនុស្សនិយាយ។ល។

Gizmag ដកស្រង់សម្ដីបណ្ឌិត Joe Briscoe មកពីសកលវិទ្យាល័យ Queen Mary London ឱ្យដឹង
ថា បច្ចេកវិទ្យាថ្មីនេះ នឹងជួយឱ្យទូរស័ព្ទចល័តដំណើរការបានយូរជាងមុន ហើយវាក៏អាចជំនួស
ប្រភេទថ្មនាបច្ចុប្បន្នផងដែរ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ myscience


Tags: Nokia Queen Mary London nano oxide sound