CamNews

ព័ត៌មានបច្ចេកវិទ្យា 

Nokia ត្រឡប់មកផលិតស្មាតហ្វូន និងបង្កើត ប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន

ប្រការនេះត្រូវបានក្រុមអ្នកវិភាគ និងអ្នកដែលធ្លាប់ប្រើប្រាស់ទូរសព្ទ Nokia មានការចាប់
អារម្មណ៍យ៉ាងខ្លាំង។

ប្រភពដំណឹងមួយចំនួនពីកូរ៉េខាងត្បូង ឱ្យដឹងថា Nokia នឹងបញ្ចេញស្មាតហ្វូន Android របស់
ខ្លួន នៅចុងឆ្នាំ​ ២០១៦ ឬដើមឆ្នាំ ២០១៧ បន្ទាប់ពីកិច្ចសន្យារវាង Nokia និង Microsoft អស់
សុពលភាព។ ប្រភពដំណឹងក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនទូរសព្ទហ្វាំងឡង់នេះ នឹងផ្ដោត
សំខាន់ទៅលើទីផ្សារស្មាតហ្វូនតម្លៃមធ្យម និងទាប ដើម្បីយកមកវិញបន្តិចម្ដងៗនូវចំណែក
ទីផ្សារដែលខ្លួនធ្លាប់មាន។

នេះគឺជាគោលដៅរយៈពេលខ្លីដែល Nokia អាចអនុវត្តភ្លាមៗ ដើម្បីបើកផ្លូវថ្មីសម្រាប់ខ្លួន។
ចំពោះគោលដៅរយៈពេលវែង ក្រុមហ៊ុននេះនឹងបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន និងពង្រីក
ទៅអនាគត។ គ្មានអ្នកណាម្នាក់អាចដឹងបានអំពីផែនការរបស់ក្រុមហ៊ុននេះនោះទេ ប៉ុន្តែ
ដោយមានបទពិសោធពេញខ្លួន​ គេប្រាកដថា​ Nokia នឹងធ្វើឱ្យអ្នកប្រើប្រាស់ភ្ញាក់ផ្អើលមិន
ខាន។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena


Tags: Nokia ត្រឡប់មកវិញ