ការរៀនសូត្រ ស្វែងរកប្រាក់ចំណេញ និងការចង់មានចង់បានគឺជាអ្វីដែលមនុស្សគ្រប់គ្នាចង់បាន
ហើយភាពចង់មានចង់បាននេះអាចសម្រេចទៅបានដោយការប្រើចំណេះចេះដឹងរបស់មនុស្សដូច
ជានាង Deanna Jump នេះជាដើមដែលនាងបានជាគ្រូបង្រៀនមត្តេយ្យម្នាក់ដែលបានប្រើប្រាស់
ចំណេះនឹងភាពចង់មានចង់បានរបស់នាង រហូតដល់នាងបានក្លាយជាសេដ្ឋី។
ស្រ្តីអាយុ ៤៣ ឆ្នាំរូបនេះអាចរកប្រាក់បាន ៣០.០០០ ដុល្លអាមេរិកជារៀងរាល់ឆ្នាំដោយគ្រាន់តែ
អង្គុយលេង ប៉ុន្តែក្នុងឆ្នាំនេះ នាងមានគំរោងក្នុងការរកអោយបាន ១ លានដុល្លា។ អ្វីដែលនាងធ្វើ
នោះគឺនាងបានចូលរួមជាសមាជិកគេហទំព័រមួយដែលនាងអាចអោយគ្រូបង្រៀនទូទៅផ្ដល់ជា
មេរៀននិងគំនិតផ្សេងៗបង្ហោះលក់បានដោយវាជាភាពងាយស្រួលមួយដល់អតិថិជនដែលត្រូវ
ការគ្រូបង្រៀនតាមផ្ទះនិងស្វែងរកសាលាល្អអោយកូន ក៏ដូចជាគ្រូបង្រៀនដែលត្រូវការមេរៀន
តាមរយៈគេហទំព័រ teacherspayteachers.com ហើយឆ្នាំ ២០១២ នេះនាងចង់រកអោយបាន ១
លានដុល្លាពីគេហទំព័រនេះ។
Deanna បានប្រាប់ថា ការបង្រៀននេះវាជាចំណូលចិត្តរបស់នាងមួយ ហើយនាងបានរកប្រាក់
បានច្រើនគួរសមពីគេហទំព័រ TPT ដែលនាងចូលរូម ដោយនាងអាចដាក់មេរៀនឲ្យក្រុមគ្រូ
បង្រៀនផ្សេងៗទិញមេរៀនរបស់នាងជាដើម។
Deanna និងប្ដីរបស់នាង ដែលសុទ្ធសឹងតែជាគ្រូបង្រៀន មានបញ្ហាច្រើនណាស់ក្នុងការរកប្រាក់
ដើម្បីបង់ថ្លៃសាលាជូនកូនៗ ទាំង ៣ រូបរបស់គេដែលគេស្រលាញ់ដូចកែវភ្នែក បន្ទាប់មកម្ដាយរូប
នេះបានបែកគំនិតក្នុងការចូលរួមជាមួយគេហទំព័រមួយនេះហើយ នាងបានលក់ប្លង់មេរៀនរបស់
នាងដល់គ្រូបង្រៀនដទៃដែលគេមករកមេរៀនដើម្បីបង្រៀនសិស្ស ដែលនាងអាចលក់បានពី ៥
ទៅ៨ ដុល្លាក្នុងមួយមេរៀន ហើយក្នុងរយៈពេលចុងក្រោយនេះគឺនាងអាចរកបានលើសពី ៣០០
ដុល្លាក្នុងមួយថ្ងៃពីការលក់មេរៀននេះ។
បើតាមម្ចាស់គេហទំព័រ TPT លោក Paul Edelman បានប្រាប់ឲ្យដឹងថា Deanna គឺជាអ្នកដែលលក់
មេរៀនដាច់បំផុតប្រចាំគេហទំព័ររបស់លោក៕
ដោយ៖ ម៉ូកា
ប្រភពពី៖ carbonated