CamNews

ព័ត៌មានអន្តរជាតិ 

អូបាម៉ា អនុម័ត​សម្រេច សេវា នាវាចម្លងរវាង Florida និង គុយបា ឡើងវិញ បន្ទាប់ពី ដាក់ទណ្ឌកម្ម ពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ ៖ នាវាចម្លង ធំៗ គ្រោង   នឹងដំណើរការ  សេវា របស់ខ្លួនឡើងវិញ រវាងរដ្ឋ Florida សហរដ្ឋអាមេរិក និង ប្រទេស គុយបា ជា  លើកដំបូង ក្នុងរយៈពេលច្រើនជាង ៥០ ឆ្នាំមកនេះ បន្ទាប់ ពីរដ្ឋាភិបាល សហរដ្ឋអាមេរិក បានអនុម័តយល់ព្រម សេវាកម្មថ្មីមួយខាងលើនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា សេវានាវាចម្លង​ធន់ធំខាងលើ ររាវប្រជាជាតិ ទាំងពីរ ត្រូវបានផ្អាក បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើប្រទេស គុយបា នៅក្នុងឆ្នាំ ១៩៦០។គួរបញ្ជាក់ថា រដ្ឋាភិបាល រដ្ឋធានី វ៉ាស៊ិនតោន បានប្រកាស ស្តីពី លទ្ធភាពក្នុងការស្តារទំនាក់ទំនងកា ទូតរវាងប្រទេសទាំងពីរ កាលពីអំឡុងខែ ធ្នូ ចុងឆ្នាំកន្លងទៅ ពោល   មក ទល់នឹងបច្ចុប្បន្នភាព សហ រដ្ឋអាមេរិក បានដកចេញការដាក់ទណ្ឌកម្ម ពាណិជ្ជកម្មរបស់ខ្លួន  ខណៈក្រុមហ៊ុន នាវាចម្លងធន់ធំ ៤ ក្រុមហ៊ុន បានផ្តល់អាជ្ញាប័ណ្ណ ពាណិជ្ជកម្ម ។


ប្រធានសេវាដឹកជញ្ជូន Shipping Services សហរដ្ឋអាមេរិក មានមូលដ្ឋាន នៅ  រដ្ឋ Miami អោយដឹង ថា សកម្មភាពថ្ងៃនេះ គឺជាការបោះជំហានមួយ ដ៏អស្ចារ្យជាទី បំផុត ។ បន្ថែមពីលើនេះ ក្រុមហ៊ុននាវា ចម្លង Havana Ferry Partners of Fort Lauderdale, Florida   បញ្ជាក់អោយដឹងថា ខ្លួន ក៏ទទួលបាន អាជ្ញាប័ណ្ណ ស្របច្បាប់ ក្នុងការធ្វើ ពាណិជ្ជកម្ម ខាង លើនេះ ដូច  គ្នា ដែរ ។ សហគ្រាសមួយនេះ បាន ស្រាយបំភ្លឺ នៅលើទំព័រ ហ្វេសប៊ុក របស់ខ្លួនអោយដឹងថា ៖ នេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត យើងខ្ញុំ សូមធ្វើសេចក្តីថ្លែងអំណរអរគុណជាពិសេស ដល់ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ាដែលជាមេដឹក នាំដ៏មានគុណសម្រាប់ប្រជាជាតិ សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Florida