CamNews

រកឃើញអាវុធផ្ទុកទៅដោយជាតិឧស្ម័នពុលនៅលីប៊ី


យោងតាមសារព័រមានបរទេសបានឲ្យដឹងថា អាវុធមានផ្ទុកទៅដោយជាតិគីមីត្រូវបានរក
ឃើញដោយអជ្ញាធរបណ្តោះអាសន្នលីប៊ី។មន្ត្រីរបស់អជ្ញាធរបណ្តោះអាសន្នលីប៊ី បានប្រាប់
សារព័រមានក្នុងស្រុកថា គ្រាប់កាំភ្លើងធំចំនួន ៩ តោន ដែលមានផ្ទុកទៅដោយជាតិឧស្ម័ន
ពុល ត្រូវបានរកឃើញនៅភាគខាងត្រូវនៃតំបន់ Sabha។

យោងតាមប្រភពព័រមានបានឲ្យដឹងទៀតថា គ្រាប់កាំភ្លើងទាំងនោះត្រវបានទិញពីប្រទេស
នៅទ្វីបអាស៊ី ដោយរដ្ឋាភិបាលលោកកាដាហ្វី។ ក៍ប៉ុន្តែឈ្មោះប្រទេសដែលផលិត និង លក់
មិនត្រូវបានគេឲ្យដឹងឡើយ។

លោក Hassan al-Saghir មន្ត្រីរបស់អជ្ញាធរបណ្តោះអាសន្នលីប៊ី និយាយថា គ្រាប់កាំភ្លើង
ទាំងនោះនឹងត្រូវបំផ្លាញចោល ក្រោមការជួយជ្រោមជ្រែងពីមជ្ឈដ្ឋានអន្តជាតិ និង អង្គការ
នានា តាមបទដ្ឋានអន្តជាតិ ដើម្បីរក្សាឲ្យបាននូវសុវត្ថិភាព៕

ដោយៈសំអាត

Tags: libyagaddafiweaponartilerymustard gas