CamNews

អាវុធគីមីត្រូវបានរកឃើញក្នុងប្រទេសលីប៊ី


អាវុធគីមីត្រូវបានរឹបអូសយកបាននៅក្នុងប្រទេស លីប៊ី, នេះបើតាមសំដីរបស់មន្ត្រី
របស់ក្រុមប្រឹក្សាជាតិដែលបាននិយាយកាលពីថ្ងៃអាទិត្យ។ គ្រាប់កាំភ្លើងប្រាំបួនតោន
ដែលក្នុងនោះផ្ទុកទៅដោយសារធាតុហ្គាសគីមីត្រូវបានរកឃើញនៅក្នុងឃ្លាំងឥវ៉ាន់
ដែលស្ថិតក្នុងតំបន់ដែលគ្មានមនុស្សរស់នៅគឺខាងត្បូងទីប្រជុំជន សាហា។
មន្រ្តីដដែលបានបន្តថាអាវុធទាំងនោះត្រូវបានយកចូលមកកាន់ប្រទេសលីប៊ីដោយ
អតីតមេដឹកនាំដែលបានធ្លាក់គឺលោក កាដាហ្វី ពីប្រទេសក្នុងទ្វីបអាស៊ី តែលោកមិន
បានបញ្ជាក់ថាប្រទេសណាឡើយ។ជាមួយនៅការសហការជួយពីបណ្តាសហគមន៍
អន្តរជាតិនិងអង្គការមួយចំនួន,អាជ្ញាធរលីប៊ីសង្ឃឹមថានិងអាចចាត់ចែងអាវុធទាំងនោះ
អោយមានសុវត្ថិភាពទៅតាមស្តង់ដារពិភពលោក។ប្រទេសលោកខាងលិចមួយចំនួន
បាននិយាយថាកាដាហ្វីបានកាន់កាប់អាវុធដ៏ច្រើនទៀតដែលរួមនិងគ្រាប់កាំភ្លើងធំ
ដែលមានផ្ទុកសារធាតុគីមីច្រើនជាង១០តោន៕

ប្រភព៖ Xinhua
ដោយ វឌ្ឍនា

Tags: libyaweaponchemical