យោងតាមការសិក្សាមួយ ចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ
Stockholm (SIPRI) បានឲ្យដឹងថា មានប្រទេសចំនួន៥នៅតំបន់អាស៊ី នាំចូលអាវុធច្រើនជាងគេក្នុងពិភពលោក។
តាមរបាយការណ៍នេះ ក៏បានឲ្យដឹងថា ក្នុងដំណាក់កាលឆ្នាំ២០០៧-២០១១ ប្រទេសទាំង៥
នៅតំបន់អាស៊ី ដែលនាំចូលអាវុធច្រើនជាងគេ ក្នុងពិភបលោកនោះ រួមមាន ប្រទេសឥណ្ឌា
ដែលជាអ្នកទទួលអាវុធធំបំផុតក្នុងពិភពលោក ដោយមានចំនួន១០% នៃការនាំចូលអាវុធ
ទូទាំងពិភពលោក បន្ទាប់មកគឺកូរ៉េខាងត្បូង (៦%) ប៉ាគីស្ថាន (៥%) ចិន (៥%) និងសិង្ហបូរី
(៤%)។ រីឯប្រទេសដែលនាំចេញច្រើនជាងគេក្នុងពិភពលោកឆ្នាំនេះ គឺអាមេរិក រុស្ស៊ី
អាឡឹម៉ង់ បារាំង និងប្រទេសអង់គ្លេស។
យោងតាមវិទ្យាស្ថានដែលជំនាញខាងការគ្រប់គ្រងអាវុធ និងកិច្ចការរំសាយអាវុធ បានឲ្យ
ដឹងថាក្នុងពេល៥ឆ្នាំ ទ្វីបអាស៊ី ប្រជុំកោះប៉ាស៊ីហ្វិកភាគកណ្តាល និងខាងត្បូង មាន៤៤%
ក្នុងទំហំនៃការនាំចូលអាវុធធម្មតា។
ដោយ៖ មិនា
ប្រភព៖ Thesun