CamNews

តារា 

Taylor Swift ត្រូវបានគេ ចោទប្រកាន់ថា ចាប់ជំរិតមនុស្ស

នាង Taylor Swift ត្រូវបានសារព័ត៌មានចោទប្រកាន់យ៉ាងខ្លាំងដោយបានសរសេរថានាងបានចាប់
ជំរិតមិត្តប្រុសរបស់ខ្លួនឯងគឺ Conor Kennedy។

ជាមួយគ្នានេះនាងបានចេញមុខមកបកស្រាយតាមរយៈ Rolling Stone Magazine ថានាងមិនល្ងង់
ដូចជាអ្នកសរសេរព័ត៌មានផ្ដេសផ្ដាស់នោះទេ នាងឯណាដែលអាចទៅចាប់ជំរិតមនុស្សប្រុសពេញ
វ័យបាននោះ? នាងបានប្រាប់ថានាងគ្រាន់តែនឹកមិត្តប្រុសរបស់នាងពេកហើយបាននាំគេមកទីក្រុង
Nashville តែប៉ុណ្ណោះហេតុអ្វីបានជាថានាងចាប់ជំរិត?

ចំពោះរឿងប្ដឹងទាមទាសំណងជម្ងឺចិត្តនាង Taylor Swift ប្រហែលជាមិនប្ដឹងនោះទេ ព្រោះនាងបាន
ចេញមុខបកស្រាយជាមួយ Rolling Stone Magazine រួចហើយដែលនាំអោយសារព័ត៌មានដែលចេះ
តែផ្សាយមិនដឹងអី្វសោះនោះខ្មាស់គេក៏មិនស្ទើរដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ starpulse 

 


Tags: taylor swift iheartradio music