CamNews

ព័ត៌មានអន្តរជាតិ 

ខ្សែអាថ៍វីដេអូ ថតជាប់ទាំងស្រុង ស្តីពី រថភ្លើងដឹកប្រេង ផ្ទុះនឹងឆាបឆេះ យ៉ាងខ្លាំង

ព័ត៌មានអន្តរជាតិ ៖ ករណីរថភ្លើង ដឹកប្រេង ផ្ទុះនឹងឆាបឆេះ​​ យ៉ាងសន្ធោសន្ធៅ ទាំងកណ្តាល ថ្ងៃត្រង់ ត្រូវបាន រកអោយឃើញ ថា ពិតជាគួរអោយរន្ធត់ ជាខ្លាំង ខណៈពេល ដែលសកម្មភាព នៃការផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅលើកនេះ ត្រូវបានគេ ថតជាប់ ទាំងស្រុង ជាមួយនឹង កាម៉េរ៉ា នេះបើយោងតាម ការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស សា្កយ ​ដែលទើបតែ បានចេញផ្សាយ កាល ពីប៉ុន្មាន ម៉ោងមុននេះបន្តិច។

គួរបញ្ជាក់ផងដែរថា ករណី រថភ្លើងដឹកប្រេង បើកធ្លាក់ផ្លូវ ដោយបាន បង្កើតជា ការផ្ទុះនឹង ឆាបឆេះ លើកនេះ បានកើតឡើ​ង កាលពីវេលា ថ្ងៃត្រង់ ថ្ងៃច័ន្ទ ម្សិលមិញនេះ នៅឯរដ្ឋ North Dakota សហរដ្ឋ អាមេរិក ដោយនៅក្នុងនោះ ពុំទាន់ មានរបាយការណ៍ ណាមួយ បញ្ជាក់ ថាមាន មនុស្សរងរបួស ឬក៏ ស្លាប់បាត់ បង់ជីវិត នៅឡើយនោះទេ ។

ដោយឡែក ប្រជាជន នៅក្នុងតំបន់ ក្រោយពី ទទួលបាន សេចក្តីប្រកាស ព្រមានពី អាជ្ញាធរ ហើយនោះ ពួកគេ បាននាំគ្នា សម្ងំលាក់ខ្លួន នៅក្នុងផ្ទះ ។ យ៉ាងណាមិញ បើតាមការ អោយដឹងពី ប្រជាជន ក្នុង តំបន់កើតហេតុ ដែលជាសាក្សីនោះ បានអះអាងថា កញ្ជក់ទ្វារបង្អួច របស់ពួកគេ កក្រើកអស់ហើយ អំឡុងពេល នៃការផ្ទុះឆាបឆេះ លើកនេះ ។ ផ្ទុយទៅវិញ ករណី បានបណ្តាល អោយរថភ្លើងដឹកប្រេង
បើកធ្លាក់ផ្លូវលើកនេះ ពុំទាន់ ដឹងច្បាស់នៅ ឡើយនោះទេ ពោលគឺ ស្ថិតនៅ ក្រោម ការតាម ដានស៊ើប អង្កេត រកមូលហេតុ ពិត នៅឡើយ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែ ច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Train Crash Int news Unt news Viral video North Dakota US USA