CamNews

ព័ត៌មានអន្តរជាតិ 

រសើប និងបុកពោះ សាជាថ្មី ខណៈគ្រោះរញ្ជួយដី កក្រើកចេញពីកន្លែងចាស់ ធ្លាប់មានប្រវត្តិជូរចត់បំផុត

ព័ត៌មានអន្តរជាតិ  ទីភ្នាក់ងារ United States Geological Survey កាលពីប៉ុន្មានម៉ោងមុននេះបន្តិច បានគូសបញ្ជាក់អោយដឹងថា នៅឯប្រទេសជប៉ុនឯណោះវិញ ពោលគឺ នៅវេលាព្រឹកថ្ងៃសៅរ៍នេះ ផ្ទាល់តែម្តង ករណីគ្រោះធម្មជាតិ គ្រោះរញ្ជួយដី មានកម្លាំងដល់ទៅ ៥,១ រ៊ុចទ័រ បានអង្រួនឡើង នៅឯឆ្នេរ សមុទ្រ ខេត្ត ហ្វ៊ូគូស៊ីម៉ា នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារ ព័ត៌មានបរទេស channelnewsasia ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា កន្លែងដែលបានចាប់ផ្តើម កើតមានឡើង នូវកម្រិតរញ្ជួយនោះ គេបានផ្តើមចេញពីរយៈចម្ងាយ ប្រមាណជាង ៣៤ គ.ម ភាគខាងកើតឆ្នេរ សមុទ្រ ក្រុង Namie ខេត្តហ្វ៊ូគូស៊ីម៉ាប្រទេសជប៉ុន ខណៈពេលដែល តំបន់នោះ គឺជាកន្លែងដ៏រសើប មួយកាលពីអំឡុងឆ្នាំ ២០១១កន្លងទៅ ពោលគឺ ជាកន្លែងដែលបានផ្ទុះចេញនូវរលកយក្សស៊ូណាមិ ដែលបានញ៉ាំងអោយមានគ្រោះមហន្តរាយ នុយក្លេអ៊ែរ ដូចគ្នាដែរ។

បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា ករណីគ្រោះធម្មជាតិ រញ្ជួយដី លើកនេះ បានកើតឡើង​ កាលពីវេលា ម៉ោង ២ និង ១៨ នាទីទាបភ្លឺ (ម៉ោងក្នុងស្រុកប្រទេសជប៉ុន) ផ្តើមចេញពីជម្រៅទឹក សមុទ្រ ជ្រៅដល់ទៅ ៦៣ គ.ម ឯណោះ ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រាប់ដល់ទីភ្នាក់ងារ សារព័ត៌មាន​ Kyodo អោយដឹងថា គ្មានករណីប្រកាសអាសន្ន ស្តីពី គ្រោះរលកយក្សស៊ូណាមិ នោះទេ​ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Japan Tokyo Asia Int news Breaking news Unt news Earthquake Magnitude