ក្រុមហ៊ុនទូរស័ព្ទថ្មី OnePlus ត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយលោក Peter Lau ជាអតីត
អគ្គនាយករបស់ក្រុមហ៊ុនទូរស័ព្ទ Oppo ដែលបានលាលែងពីតំណែង ហើយងាកមកកសាងស្នា
ដៃផ្ទាល់ខ្លួន។ ផលិតផលដំបូងរបស់ Peter Lau នឹងមានឈ្មោះថា OnePlus One និងបំពាក់បច្ចេក
វិទ្យាល្អបំផុតក្នុងពិភពលោក នាបច្ចុប្បន្ន។
ក្នុងរយៈពេលកន្លងមក ក្រៅពីព័ត៌មានបែកធ្លាយមួយចំនួន ដែលនិយាយថា ស្មាតហ្វូន Oneplus
One នឹងប្រើថ្មដែលមានថាមពលខ្ពស់ 3.100 mAh , អេក្រង់ LCD 5,5 inch Full HD 1.080x1.920
pixel និងសេនសឺររបស់កាមេរ៉ា 13 megapixel ទូរស័ព្ទឆ្លាតវៃរបស់ចិននេះ ក៏នឹងត្រូវបានបំពាក់
ប្រូសេសឺរ quad-core Qualcomm Snapdragon 801 រួមនឹង RAM 3GB ផងដែរ។
គួររំលឹកថា មុននេះ ក្រុមហ៊ុនចិននេះ ក៏ធ្លាប់បានបង្ហើបឱ្យដឹងថា OnePlus One នឹងគ្រាន់តែបំពាក់
ឈីប Snapdragon 800 និង RAM 2 GB ប៉ុណ្ណោះ។
តាមរយៈព័ត៌មានបែកធ្លាយនេះ ប្រូសេសឺរ Snapdragon 801 របស់ OnePlus One មានឈ្មោះកូដ
ថា 8974-AC គឺដូចទៅនឹងកំណែ របស់ Samsung Galaxy S5 ។ ជាក់ស្ដែង ឈីប S801 មាន ៤
core Krait 400 ល្បឿន 2,45 GHz ។ រីឯ RAM 3 GB របស់ OnePlus One ត្រូវបានគេរំពឹងថា នឹង
ជួយឱ្យអ្នកប្រើប្រាស់ ដំឡើងកម្មវិធីបានច្រើន ក៏ដូចជាទទួលបទពិសោធក្នុងការលេងហ្គេមបាន
យ៉ាងល្អ។
ស្មាតហ្វូនរបស់ចិន OnePlus One បានឡើងដល់ ៣៦០០០ពិន្ទុ នៅលើប្រព័ន្ធត្រួត
ពិនិត្យ AnTuTu Benchmark
ក្រៅពីនេះ យោងតាមការត្រួតពិនិត្យថ្មីៗនេះ បង្ហាញថា ប្រូសេសឺររបស់ OnePlus One បានឡើង
ដល់ ៣៦០០០ពិន្ទុ ខ្លាំងជាងស្មាតហ្វូនកំពូលៗមួយចំនួន ដូចជា LG G2, Xperia Z Ultra ឬ Galaxy
Note 3 ។ ដោយមានបំពាក់បច្ចេកវិទ្យាល្អៗ គេជឿថា ស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ នឹង
អាចប្រកួតប្រជែងបាន ជាមួយនឹងបណ្ដាទូរស័ព្ទឆ្លាតវៃលំដាប់ខ្ពស់ថ្មីៗ ដូចជា HTC One M8 ឬ
Oppo Find 7 ជាដើម នៅក្នុងពេលបង្ហាញខ្លួន នាថ្ងៃទី ២៣មេសាខាងមុខ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/GSM