CamNews

ប្លែកៗ 

ប្តីប្រពន្ធមួយគូទិញរថយន្តក្រុងធ្វើជាផ្ទះ

អង់គេ្លស៖ ប្តីប្រពន្ធជនជាតិអង់គ្លេសមួយគូ  បានចំណាយប្រាក់  ១១,០០០ផោន   ដើម្បី
ទិញរថយន្តក្រុង ដំបូល ២ជាន់ មួយគឿងធ្វើជាផ្ទះសំរាប់ស្នាក់នៅ។

ប្តីប្រពន្ធទាំងពីរបានចំណាយពេល ៤ខែ ដើម្បីរៀបចំ និងតុបតែង រថយន្តនេះ  ឱ្យក្លាយទៅ
ផ្ទះមួយ ដ៏ស្រស់ស្អាត សំរាប់ការរស់នៅប្រចាំរបស់ពួកគេ។ ពួកគេមានការសប្បាយរីករាយ
ណាស់ ដែលបានរស់នៅ និងបានបង្កើតផ្ទះនេះឡើង។

រថយន្តនេះត្រូវបានរចនាម៉ូដឡើង   មានបន្ទប់ទទួលភ្ញៀវ  កន្លែងផឹកស្រា  បង្គន់  បន្ទប់ទឹក
ផ្ទះបាយ និងមានបន្ទប់គេងពីរ ដែលរៀបចំឡើង បានយ៉ាងល្អ និងមានផាសុខភាព៕

 

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: UK Strage