កាលពីរាត្រីថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១១ កន្លងទៅនេះ ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា បានរៀបចំ ព្រឹត្តិការណ៍ប្លែកគួរអោយចាប់អារម្មណ៍មួយ នៅទីក្រុងកោះពេជ្រនៃរាជធានី
ភ្នំពេញ គឺពិធីសម្ពោធចេញលក់ជា ផ្លូវការនៃស្មាតហ្វូន Nokia N9។
ពិធីដ៏ឱឡារិកនេះ មានភ្ញៀវចូលរួមសរុបទាំងអស់ប្រមាណជាង ១០០០ (មួយពាន់) នាក់ ក្នុងនោះមានតារា ល្បីៗ, ថ្នាក់ដឹកនាំនិងនិយោជិតនៃក្រុមហ៊ុន KTH, ម្ចាស់ហាងលក់ទូរស័ព្ទ, តំណាងក្រុមហ៊ុនសេវាកម្មទូរស័ព្ទគ្រប់ប្រព័ន្ធ, និងអ្នកចូលរួមដទៃទៀតដែលក្រុមហ៊ុន Nokia បានជ្រើសរើសតាមរយៈកម្មវិធីទស្សន៍ទាយតារាដែលកាន់បង្ហាញ Nokia N9 និងកម្មវិធីស្វែង
រកអ្នកមានទេពកោសល្យផ្នែកសិល្បៈ ក្នុងយុទ្ធនាការបួនសប្តាហ៍ មុនពេលរៀបចំពិធី
នេះឡើង។
ពិធីសម្ពោធ Nokia N9 ពោរពេញទៅដោយភាពរំភើបរីករាយ ជាមួយនឹងកម្មវិធីដ៏សំបូរបែប។ ក្រៅពីបទចំរៀង សម័យច្រៀងដោយកញ្ញា សុខ ពិសី និងតារាល្បីៗជាច្រើនទៀតនោះ គឺ
មានការសំដែងចាក់បទភ្លេងទំនើប ដោយ DJ អន្តរជាតិគឺ DJ Rosy June និង DJ ល្បីឈ្មោះ
នៅកម្ពុជាគឺ DJ ឃ្លាំង, ការបង្ហាញម៉ូដ, ការលេងហ្គែម កំសាន្តដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ពី
Nokia និងការចាប់ឆ្នោតរង្វាន់ធំ Nokia N9 ក៏ដូចជារង្វាន់ជាច្រើនទៀត។
ក្នុងឱកាសនោះ លោក Jerry Manus ប្រធានគ្រប់គ្រងសាខាក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា
-ឡាវ បានមាន ប្រសាសន៍ថា ៖ �� ពិធីនារាត្រីនេះ បានត្រូវរៀបចំឡើង ដើម្បីផ្តល់ភាពរីក
រាយជូនដល់អតិថិជនផង និងបង្កើត បរិយាកាសមួយដែលផ្តល់លទ្ធភាពអោយអតិថិជន
បានប្រើសាកល្បងប្រើប្រាស់ Nokia N9 ដោយផ្ទាល់ផង ដើម្បីជាជំនួយមុនពេលធ្វើសេចក្តី
សំរេចចិត្តទិញ ��។ លោកបានបន្ថែមទៀតថា Nokia N9 គឺជាលទ្ធផលនិងជា ស្នាដៃនៃការ
ខិតខំច្នៃប្រឌិតរបស់ Nokia សំរាប់ផ្តល់ជូនអ្នកប្រើប្រាស់ ដែលនិយមគាំទ្រសិល្បៈនៃការ
វិចិត្ររចនា និងបច្ចេកវិទ្យាទំនើបប្រកបដោយភាពងាយស្រួល និងផ្តល់ភាពរីករាយក្នុងការ
ប្រើប្រាស់ ��។
សូមបញ្ជាក់ថាស្មាតហ្វូន Nokia N9 មានលក្ខណៈពិសេសសំខាន់ៗដូចខាងក្រោម ៖
- គេហទំព័រ ភាសាខ្មែរ ៖ អាចចូលអានព័ត៌មានអេឡិចត្រូនិកទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តនានាបានភ្លាមៗ ដោយពុំចាច់ទាញយក ឬតំលើង ឬបញ្ចូលកម្មវិធីអ្វីបន្ថែមទៀតឡើយ។
- Swipe ៖ គឺជារបៀបថ្មីនៃបញ្ជាស្មាតហ្វូនដែលពុំមាន Home Button នៅលើផ្ទៃអេក្រង់។ របៀបបញ្ជាគឺ យកម្រាមដៃអូសចេញពីគែមជ្រុងណាមួយនៃ Nokia N9 នឹងត្រលប់មកកន្លែងដើម ឬត្រលប់ក្រោយ វិញ។
- Multitaking ៖ អ្នកប្រើប្រាស់អាចបើកកម្មវិធីផ្សេងៗបានរាប់សិបកម្មវិធីក្នុងពេលតែមួយហើយ Nokia N9 នៅតែដំណើរការជាប្រក្រតី ដែលផ្តល់ភាពងាយស្រួលក្នុងការចេញពីកម្មវិធីមួយចូលទៅកម្មវិធីមួយ ទៀត ហើយត្រលប់មកពិនិត្យកម្មវិធីដែលបានបើកហើយ។
- NFC ៖ បច្ចេកវិទ្យាថ្មីដែលប្រើសំរាប់ចែករំលែកទិន្នន័យ-រូបថត-វីដេអូ ជាមួយទូរស័ព្ទដទៃដែលមាន NFC ដូចគ្នា ដោយគ្រាន់តែយកខ្នងវាទៅប៉ះគ្នាប៉ុណ្ណោះ ពោលគឺពុំបាច់ភ្ជាប់ខ្សែ ឬPair ទេ។ លើសពី នេះ Nokia N9 អាចបញ្ជូនសំលេង ដូចជាបទចំរៀង ជាដើមទៅកាន់ធុងបាសNFC របស់គឺ Nokia Play 360 ដោយពុំចាំបាច់ប្រើខ្សែ ឬ Bluetooth គ្រាន់តែយក Nokia N9 យកទៅប៉ះនឹង Nokia Play 360 វានឹង បញ្ជូនសំឡេងទៅភ្លាមយ៉ាងងាយស្រួលបំផុត។
- ការរចនា ៖ កញ្ចក់និងគ្រឿងម៉ាស៊ីនទាំងមូលត្រូវបានដាក់បញ្ចូលទៅក្នុងវត្ថុធាតុម្យ៉ាងហៅថាប៉ូលីកាបូណាត ដែលធ្វើវាមិនប្តូរពណ៌ទោះជារលាត់ឬឆ្កូតក៏ដោយ, ចាប់សេវាបានខ្លាំងទោះជានៅទីបិទជិតក៏ដោយ, មានភាពរលូនល្អពោលគឺនៅពេលយកម្រាមដៃអូសចេញពីជ្រុងណាមួយនៃទូរស័ព្ទ គឺឥតមានទើសទាក់ ឬមានអារម្មណ៍ថាប៉ះស្នាមមុខតំណឡើយ។
រូបភាពមួយចំនួនក្នុងកម្មវិធី៖