CamNews

រថយន្ត 

Mclaren X-1 រាងអេម លេចធ្លោក្នុងទីផ្សារ

 
អាមេរិក៖ រថយន្ដ Mclaren X-1 ជាផលិតផលកែច្នៃថ្មីមួយទៀតហើយ​ របស់ក្រុមហ៊ុន McLaren
ប្រទេសអាមេរិក។ តាមការអោយដឹង ពី McLaren រថយន្ដនេះ ត្រូវបានកែច្នៃអោយមានរាងហាប់
ល្អ ពោលគឺដូចម៉ូឌែល Mclaren F1, Mclaren 12C ឬ Mercedes-Benz អញ្ចឹងដែរ។


ក្រុមហ៊ុនបានខិតខំកែច្នៃរថយន្ដនេះឡើង គឺធ្វើទៅតាមការចង់បាន ក៏ដូចជាតម្រូវការដ៏ច្រើនលើស
លប់ របស់អតិថិជនក្នុងទីផ្សារផងដែរ។ Mclaren X-1 ត្រូវបានកែច្នៃ អោយមានភាពមាំល្អ សម្ភារៈ
បំពាក់ដោយមានសុវត្ថិភាពបំផុត។ លើលពីនេះទៅទៀត វាអាចបើកបរគ្រប់ស្ថានការផ្លូវទាំងអស់ ជា
ពិសេស គឺផ្លូវឆ្ងាយផងដែរ។





នៅពេលពេលខាងមុខ ក្រុមហ៊ុនសង្ឃឹមថានឹងអាចមានអតិថិជនជាច្រើន ចូលមកទិញរថយន្ដ
នេះ។ តម្លៃរបស់រថយន្ដនេះ គឺ ៤២,០០០ដុល្លារ៕

 

ដោយ៖ សីហា
ប្រភព៖ yahoo


Tags: vehicleMclaren X-1 first in marketusa