អូស្ដ្រាលី៖ ថ្វីបើប្រទេសអូស្រា្ដលី ស្ថិតនៅឆ្ងាយពីគេយ៉ាងណាក្ដី ក៏ប្រទេសដ៏ធំដែលស្ថិតនៅ
ទ្វីបអូសេអានីមួយនេះ មានក្រុមហ៊ុនផលិតយានយន្ដ ឬម៉ូតូមិនចាញ់ ចិន សហរដ្ឋអាមេរិក
អ៊ីតាលី និងអាឡឺម៉ង់ផងដែរ។
ថ្មីៗនេះក្រុមហ៊ុន KTM ដែលមានសហប្រតិបត្ដិការជាមួយក្រុមហ៊ុន BMW ក្នុងប្រទេសអូស្ដ្រាលី បានផលិតម៉ូតូ ម៉ាក Duke 690 ឆ្នាំ ២០១២ ដ៏ល្អប្រណិត គួរចាប់អារម្មណ៍។
តាមសេចក្ដីរាយការណ៍របស់ភ្នាក់ងារក្រុមហ៊ុន KTM បានអោយដឹងថា ម៉ូតូ Duke-690 ត្រូវ
បានផលិតឡើងតាមស្ដង់ដារអន្ដរជាតិ ដែលបានធ្វើការសហប្រតិបត្តិការជាមួយក្រុមហ៊ុន
ដៃគូរ BMW ក្នុងការច្នៃម៉ូតម៉ូតូនេះ។ ថ្វីបើម៉ូតូនេះត្រូវបានផលិតឡើង ដោយការប្រើប្រាស់
បំពង់ស៊ីម៉ុំាងតែមួយក៏ពិតមែន តែម៉ូតូនេះពិតជាមានថាមពលខ្លាំង ហើយអាចធុនទៅនឹងគ្រប់
កាលៈទេស ផ្លូវលំបាកៗបានផងដែរ។
ម៉ូតូ Duke 690 ត្រូវបាផលិតតាមបច្ចេកវិទ្យាអូស្ដ្រាលី ដែលដំណើរការដោយថាមពលកម្លំាង
ម៉ាស៊ីន 69bhp ក្នុងកម្រិតថាមពលស្មើ 7,500rpm/52lb ft ។ ម៉ូតូអាចដំណើរការលើដងផ្លូវក្នុង
ល្បឿន 115mph ហើយស៊ីសាំង 3.1 gallons ក្នុងរយៈចំងាយ 180 miles ។
តាមការអោយដឹងពីក្រុមហ៊ុនបានអោយដឹងថា ដោយមានការគាំទ្រពីអតិថិជនដ៏ច្រើនលើស
លប់ ម៉ូតូ Duke 690 ត្រូវបានលក់ដាច់ជាច្រើនពាន់គ្រឿង ពោលគឺលក់ដាច់ទាំងក្នុង និងក្រៅ
ប្រទេសតែម្ដង។ បច្ចុប្បន្ន តម្លៃម៉ូតូនេះ គឹ 6,595 ផោន៕
ដោយ៖ សារិន
ប្រភព៖ telegraph