CamNews

ផលិតផលថ្មី 

បច្ចេកវិទ្យាសំខាន់ៗអាចកំណត់ទិដៅពិភពលោក

បច្ចេកវិទ្យមួយប្រភេទដែលត្រូវបានបង្កើតឡើងគឺសុទ្ធតែមានសារសំខាន់ក្នុងតួនាទីរបស់វា
ហើយវាអាចបង្កើតការប្រែប្រួលទៅលើជីវិតមនុស្សនាពេលអនាគត។


Smartphone


Smartphone នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញដូចជាកុំព្យូទ័រចលត។ជាមួយនឹងអេក្រង់
touchscreen ដែលភាគច្រើនត្រូវបានគេបំពាក់នៅលើ smartphone ទំនើប processor មាន
ល្បឿនលឿន មាន Broadband និងឧបករណ៍ផ្សេងៗដូចជា ម៉ាស៊ីនថត GPS និង sensor ជាដើម
ដូច្នេះ smartphone ជួយសម្រួលការងារនិងទំនាក់ទំនងបានយ៉ាងច្រើននៅគ្រប់ពេលនិងគ្រប់
ទីកន្លែង។
ក្នុងពេលអនាគត smartphone នឹងមានការរីកចម្រើនជាងនេះ ដើម្បីក្លាយជាកុំព្យូទ័រចលតបែប
ឯកជន (Personal Mobile Computer � PMC)។ជាមួយនឹងបច្ចេកវិទ្យានាពេលអនាគត ជំនាន់
processor សេរីថ្មីសម្រាប់ទូរស័ព្ទនឹងមិនចាញ់ processor នៅក្នុងប្រព័ន្ធកុំព្យូទ័រឯកជន។

អ៊ីនធឺរណិតចលតនិង Broadband 3G, 4G
ឧបករណ៍ចលតនឹងមិនអាចបញ្ចេញប្រសិទ្ធិភាពក៏ដូចជាមុខងារនិងប្រយោជន៍របស់វា ប្រសឹន
បើពុំមានជំនួយពី Broadband និង អ៊ីនធឺរណិតចលត។

អនាគត នៅពេលប្រព័ន្ធ 3G និង 4G បានរីកចម្រើនដល់កម្រិតកំពូលនោះសេវាកម្មរបស់ក្រុមហ៊ុន
អ៊ីនធឺរណិតនឹងនាំមកនូវល្បឿនលឿនបំផុតសម្រាប់ការចូលមើលគេហទំព័រនានានា ហើយសេវា
កម្មដែលទាក់ទិននឹងអ៊ីនធឺរណិតក៏នឹងរីកចម្រើនទៅតាមនោះដែរ។

ទូរស័ព្ទ iCloud

ការរីកចម្រើនរបស់អ៊ីនធឺរណិត Broadband នេះដែរ បច្ចេកវិទ្យាកុំព្យូទ័រ iCloud ក៏នឹងមានឱកាស
ក្នុងការរីកចម្រើនផងដែរ។
ក្រុមហ៊ុនធំៗ២ក្នុងចំណោមក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា iCloud នេះនោះគឺ Google ដែល
មានសេវាកម្ម Google Docs រួមនឹងប្រព័ន្ធដំណើរការ Chrome OS និង Apple ដែលមានសេវាកម្ម
iCloud ដែលទើបត្រូវបានបង្ហាញខ្លួននាពេលថ្មីៗនេះ។

បច្ចេកវិទ្យា iCloud ដែលជាឧបករណ៍មួយអាចត្រូវបានគេពេញនិយមនាពេលអនាគតនោះ
រាល់កម្មវិធី សេវាកម្ម និងទិន្នន័យជាដើមនឹងមានជាប្រចាំសម្រាប់អ្នកប្រើប្រាស់ពួកគេអាចមើល
បានគ្រប់កន្លែងគ្រប់ពេលវេលា។អ្វីដែលអ្នកប្រើប្រាស់ត្រូវការនោះគឺឧបករណ៍អ៊ីនធឺរណិតដើម្បី
អាចប្រើប្រាស់សេវាកម្មទាំងនោះបាន។

បច្ចេកវិទ្យាបញ្ជាប្រើភ្នែកនិងសម្លេង


បច្ចេកវិទ្យាមានការរីកចម្រើនច្រើនមនុស្សក៏មានភាពឆ្លាតវៃកាន់តែច្រើន ដូច្នេះ មនុស្សបាននឹក
ឃើញនូវវិធីប្លែកៗដើម្បីបញ្ជាទៅលើឧបករណ៍នានា។បច្ចេកវិទ្យា២ក្នុងចំណោមបច្ចេកវិទ្យាដែល
ធ្វើឱ្យមានភាពងាយស្រួលបំផុតនោះគឺការឧបករណ៍ដោយប្រើភ្នែកនិងសម្លេង។

នាបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបាននិងកំពុងពិសោធដើម្បីអភិវឍ្ឍបច្ចេកវិទ្យាដែលអាចបញ្ជា
កុំព្យូទ័រដោយប្រើភ្នែក។គ្រាន់តែក្រលេកភ្នែក អ្នកប្រើប្រាស់អាចរំកិល coser ឬចូលទៅកាន់គេហ
ទំព័រណាមួយបាន។

ក្នុងពេលនេះដែរ បច្ចេកវិទ្យាស្គាល់ភិនភាគនិងបញ្ជាដោយសម្លេងនិយាយបានត្រូវអភិវឍ្ឍ វាត្រូវបានបំពាក់នៅលើឧបករណ៍ជាច្រើនដូចជាការឧបករណ៍សម្រាប់ចូលទៅកាន់គេហទំព័រនិង
ឧបករណ៍ស្វែងរករបស់ Google ឬឧបករណ៍ប្ដូរពីសម្លេងមកជាអក្សរជាដើម។ក្នុងពេលអនាគត បច្ចេកវិទ្យាទាំង២នេះប្រាកដជាត្រូវបានគេបំពាក់លើឧបករណ៍ចលតដូចជា smartphone ឬ
tablet ពេលនោះ អ្នកប្រើប្រាស់គ្រាន់តែអង្គុយមួយកន្លែងដើម្បីបញ្ជាគឺជាការស្រេច។

គេហទំព័រសង្គម

គេហទំព័រសង្គមនានាដូចជា Facebook និង Twitter ជាដើម កំពុងក្លាយជាឧបករណ៍មួយដែល
មិនអាចខ្វះបានក្នុងជីវិតរបស់មនុស្ស។គេហទំព័រទាំងនេះ ធ្វើឱ្យទំនាក់ទំនាងរបស់មិត្តភ័ក្ដ បង
ប្អូនហាក់ដូចជាបាននៅក្បែរគ្នាជានិច្ច។

អនាគត នៅពេល smartphone ឧបករណ៍ចលតឬអ៊ីនធឺរណិត Broadband កាន់តែរីកចម្រើន
នោះ គេហទំព័រសង្គមនឹងកាន់តែរីកចម្រើនជាងមុនព្រមទាំងមានតួនាទីកាន់តែសំខាន់សម្រាប់
ទំនាក់ទំនងនៅទូទាំងពិភពលោក។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ mashable