CamNews

ប្លែកៗ 

ជាងពីរម៉ឺននាក់ ប្រឡែងគ្នាលើ "ទន្លេឈាម" នៃពិធីបុណ្យគប់ផ្លែប៉េងប៉ោះ នៅអេស្ប៉ាញ

មនុស្សប្រមាណជាជាង ២០,០០០នាក់ មកពីជុំវិញពិភពលោក បាននាំចូលរួមពិធីបុណ្យគប់ផ្លែ
ប៉េងប៉ោះប្រចាំឆ្នាំ នៅប្រទេស អេស្ប៉ាញ ដែលជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យចម្លែកៗ
នៅអឺរ៉ុប។


ពិធីបុណ្យគប់ផ្លែប៉េងប៉ោះប្រចាំឆ្នាំ ដែលមានឈ្មោះថា Tomatina បានត្រូវប្រារព្ធឡើង ដោយ
ប្រើប្រាស់ផ្លែប៉េងប៉ោះរហូតដល់ជាង ១៣០តោន។ បើទោះជាមានព្យុះភ្លៀងខ្លាំង ប៉ុន្ដែ ពិធី
បុណ្យ នេះទាក់ទាញមនុស្សចូលរួមបានយ៉ាងច្រើន នៅទីលាន Plaza Mayor ក្នុងតំបន់ Bunol
ភាគខាងត្បូងប្រទេសអេស្ប៉ាញ។ អ្នកដែលបានចូលរួមពិធីបុណ្យ Tomatina នេះ ក្រៅពីប្រជា
ជនអេស្ប៉ាញ ក៏មានការចូលរួមពីមនុស្សមកពីជុំវិញពិភពលោក ប៉ុន្ដែច្រើនបំផុតគឺភ្ញៀវទេស
ចរណ៍មកពីប្រទេសអូស្ដ្រាលី ជប៉ុន និងអង់គ្លេស។
 
ប្រភពដែលនាំឱ្យកើតពិធីបុណ្យចម្លែកនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ប៉ុន្ដែមនុស្ស
ជាច្រើនអះអាងថា វាបានចាប់ផ្ដើមឡើងពីល្បែងកំសាន្ដមួយរបស់ក្មេងៗ កាលពីពាក់កណ្ដាល
ទសវត្សទី ៤ នៃសហស្សវត្សមុន។


ប៉េងប៉ោះជាង ១៣០តោន ត្រូវបានគេប្រើប្រាស់ ដើម្បីបង្កើតជា “ទន្លេក្រហម” នៅលើដងផ្លូវ
នានាក្នុងក្រុងនៃប្រទេសអេស្ប៉ាញ ក្នុងនោះប៉េងប៉ោះជាច្រើនតោនក៏ត្រូវបានគេកិនទៅជាទឹក
និងប្រើប្រាស់ទូយូធំៗ បាញ់ចេញដូចទឹកជ្រោះ។

គួរបញ្ជាក់ថា នេះគឺជាពិធីបុណ្យមួយដែលមានភាពគគ្រឹកគគ្រេង និងមានមនុស្សចូលរួមច្រើន
បំផុតនៅអេស្ប៉ាញ និងនៅអឺរ៉ុប យ៉ាងនេះក្ដី ពិធីបុណ្យគប់ប៉េងប៉ោះនេះ ត្រូវបានគេវាយតម្លៃថា
មានសុវត្ថិភាពជាង បើធៀបនឹងពិធីបុណ្យរត់ជាមួយគោជល់ ដូច្នេះវាក៏មានការចូលរួមច្រើនពី
ភ្ញៀវទេសចរណ៍អន្ដរជាតិ៕


ដោយ ៖ តារា
ប្រភព ៖ Youtube/IBTimes



Tags: La Tomatina 2013 Tomato throwing Festival Bunol Spain