CamNews

ព័ត៌មានអន្តរជាតិ 

អោយតែបានទៅរៀន ឆ្លងកាត់មហាឧបសគ្គ ដ៏គ្រោះថ្នាក់ ប្រឈមនឹងហានិភ័យ ក៏នៅតែជំនះ

ព័ត៌មានអន្តរជាតិ ៖ ក្រុមមនុស្សដែលជាពលរដ្ឋនៅតំបន់ទីប្រជុំជន Aoping និង Junye មាន
ទីតាំងស្ថិតនៅក្នុងខេត្ត Sichuan  ប្រទែសចិន ត្រូវបានរកអោយឃើញថា ពិតជាប្រឈមនឹង
ហានិភ័យខ្ពស់    ដោយយកអាយុជីវិតទៅលលេងនឹងល្បែងគ្រោះថ្នាក់  ពោលគឺប្រថុយធ្វើដំ
ណើរឆ្លងកាត់ទំនប់ទឹកមួយកន្លែង   នៅឯទន្លេ  Xiaoshi  ជាជាងការធ្វើដំណើរផ្លូវវាងចម្ងាយ
ដល់ទៅ ២០ គ.ម  ខណៈស្ពា ន Chuanxi  Bridge  ដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់សព្វមួយ
ដង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង  ដោយគ្រោះទឹកជំនន់  កាលពីពេលកន្លងទៅ អំឡុងខែ
មិថុនា។

ពិតណាស់ បើទោះជាបានដឹងថា​ ត្រូវធ្វើដំណើរទាំងប្រថុយប្រថានក៏ដោយ ក៏ប្រជាជននៅ
ក្នុងភូមិនេះ នៅតែបន្តជំនះឧបសគ្គដដែល  បំណងដើម្បីចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ​​   ក៏
ដូចជា ជូនកូនៗអោយបានទៅរៀននឹងគេ តួយ៉ាងដូចរូបភាពខាងលើនេះ  បើទោះជាកំលាំ
ងទឹកហូរ មានកំលាំងរាងខ្លាំងយ៉ាងណាក៏ដោយ ក៏បុរសជាឪពុក  លោក  Zhang Bing នៅ
តែជំនះ បន្តជូនកូនតូចៗរបស់ខ្លួន ៣ នាក់អោយទៅរៀនទាល់តែបាន។

គួររំឭកផងដែរ    កាលពីអំឡុងខែ មិថុនា កន្លងទៅ  គ្រោះទឹកជំនន់ដ៏មានឥទ្ធិពល បានបំ
ផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ថមួយភាគធំរបស់ខេត្តនេះ ដោយនៅក្នុងនោះរួមមានស្ពាន
Chuanxi Bridge ផងដែរ  ។  តែមកទល់នឺងខណៈនេះ  អាជ្ញាធរមានសមត្តកិច្ចក៏កំពុងតែ
ដុតដៃដុតជើង    ក្នុងការសាងសង់ឡើងវិញ  នូវស្ពានមួយនោះ  ខណៈវាគឺជាតម្រូវការចាំ
បាច់របស់ប្រជាជនដែលមិនអាចខ្វះបាន៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ
(មានវីដេអូ)

- ១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក
- ប្រទះឃើញ សាកសព បាឡែនយក្ស ដេកងាប់ នៅឯមាត់សមុទ្រ
- កាត់ទោស មន្រ្តីចិន ជាប់ពន្ធនាគារ ១៣ ឆ្នាំ ក្រោយបែកធ្លាយ រឿងអាស្រូវ សិច

ដោយ ៖ មង្គល
ប្រភព ៖ chinadaily


Tags: Dangerous China dam Pengzhou Sichuan