CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ​​​   ៖  កាលពីខែកក្កដា​ កន្លងទៅ យុវវ័យ សញ្ជាតិអង់គ្លេសពីរនាក់ បានរក
ឃើញឆ្អឹងមនុស្សបុរាណ ដែលត្រូវបានគេសន្មត់ថា មានអាយុកាលជាង ១០០០ ឆ្នាំ នៅឯ
ទន្លេ Coln River តំបន់ Gloucestershire ប្រទេសអង់គ្លេស នេះបើយោងតាម​ការដកស្រង់
អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ។

បន្ទាប់ពីមានសេចក្តីរាយការណ៍    ថាបានរកឃើញបំណែកឆ្អឹងមនុស្សបុរាណហើយនោះ
ក្រុមមន្រ្តីប៉ូលីស    ក៏បានធ្វើការតាមដានស៊ើបអង្កេត ដោយរុករកបំណែកឆ្អឹងផ្សេងទៀត
និងចេញសេចក្តីថ្លែងការណ៍   នៅលើគេហទំព័រផ្លូវការរវបស់ខ្លួនថា  ៖  បន្ទាប់ពីមានការវិ
ភាគពីសំណាក់មន្រ្តីជំនាញ បំណែកឆ្អឹងទាំងនេះ ត្រូវបានកំណត់អត្តសញ្ញាណអោយដឹង
ថា    ជាឆ្អឹងរបស់ស្រ្តីភេទ  មកពី  Sub-Saharan Africa  និងមានជីវិតរស់នៅចន្លោះពីឆ្នាំ
៨៩៦ នៃ គ.ស និង ១០២៥ នៃ គ.ស។

លើសពីនេះ   ប្រភពសារព័ត៌មានដដែលបន្ថែមថា  បំណែកឆ្អឹងដែលត្រូវបានគេរកឃើញ
ខាងលើនេះ នឹងត្រូវយកទៅរក្សាទុកនៅឯសារមន្ទីរជាតិ ។  យ៉ាងណាមិញ បើយោងតាម
សម្តីមន្រ្តីប៉ូលីសអោយដឹងថា ដំបូងខ្ញុំបានគិតថា  វាគឺជារឿងឧក្រិដ្ឋកម្ម សម្លាប់រួចក៏យក
សាកសពមកបោះចោលនៅទីនេះ    ខណៈបានទទួលទូរស័ព្ទប្តឹងជាលើកដំបូងតែដឹងអី
ថា   បន្ទាប់ពីមានសេចក្តីរាយការណ៍ បន្ថែមថា   ឆ្អឹងនោះ  មានអាយុកាលរាប់រយឆ្នាំមក
ហើយ ទើបពួកយើងលែងមានការព្រួយបារម្ភ៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លោក បាន គីមូន ៖ អាហ្សាដ​ តាំងចិត្ត ធ្វើជាជនផ្តាច់ការ
- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង
- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វ
ហ្គានីស្ថាន

- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច

ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost


Tags: bones English River 1000 years