CamNews

ព័ត៌មានអន្តរជាតិ 

១៣ នាក់ស្លាប់ ខណៈមានការផ្ទុះអាវុធ នៅទីធ្លា មូលដ្ឋានទ័ព ជើងទឹក

ពីរដ្ឋធានីវ៉ាស៊ីនតោន ៖ យ៉ាងហោចណាស់ មនុស្ស១៣ នាក់បានស្លាប់ ខណៈមានការផ្ទុះអា
វុធនៅឯទីធ្លាមូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិក  ក្នុងរដ្ឋធានីវ៉ាស៊ីនតោន   ចម្ងាយត្រឹមតែ
ប៉ុន្មាន ម៉ាយ តែប៉ុណ្ណោះ ពីសេតវិមាន នេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរ
ទេស ម៉េត្រូ ។

គួររំឭកផងដែរថា  បុរសដែលជាខ្មាន់កាំភ្លើង  បានបើកការវាយប្រហារលើកនេះ ក៏ត្រូវបាន
ក្រុមមន្រ្តីប៉ូលីស  ធ្វើការបាញ់សម្លាប់នៅក្នុងករណីផ្ទុះអាវុធលើកនេះផងដែរថា  ដោយនៅ
ក្នុងនោះ   គេមានឈ្មោះថា  Aaron Alexis  ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ នាយទាហាន
​ ខណៈដៃប្រដាប់ទៅដោយកាំភ្លើង។

លើសពីនេះ ប្រភពសារព័ត៌មានដដែលគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា បុរសដែល
ជាខ្មាន់កាំភ្លើងឈ្មោះ Aaron Alexis  ជាអតីតកងទ័ពជើងទឹកបម្រុង  ដែលបានបំពេញការ
ងារពេញម៉ោង ចាប់ពីខែឧសភា ឆ្នាំ ២០០៧ មកដល់ខែ មករា ឆ្នាំ ២០១១ ។ បុរសជាពល
រដ្ឋ មកពីរដ្ឋតិចសាស់ វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេជឿថា បានប្រព្រឹត្តិនូវបទល្មើសព្រហ្ម
ទណ្ឌ ដោយនៅក្នុងនោះ បានលាក់បាំង   ក្នុងការកាន់ប្រដាប់អាវុធខុសច្បាប់  ក៏ដូចជាករ
ណីប្រើប្រាសអត្តសញ្ញាណអ្នកដទៃ   ដើម្បីមានឱកាសឈានជើងចូលបំរើការនូវមូលដ្ឋាន
កងទ័ពជើងទឹកមួយនេះ  ទាំងនេះហើយ គឺជាចលករជំរុញអោយគាត់  ត្រូវបានគេបញ្ឈប់
ពីការបម្រើការមួយនេះ។

បុរសជាឪពុក ជនដៃដល់​ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងថា កូន
ប្រុសខ្លួន​    បានបើកការវាយប្រហារបាញ់គ្រាប់ពិតយ៉ាងដូច្នេះ  ទំនងមកពីគេ មានការខឹង
សម្បារ ខណៈបានបញ្ឈប់គេកាលពីឆ្នាំកន្លងទៅ។ គួរបញ្ជាក់ផងដែរថា  ទីស្នាក់ការកណ្តា
លនៃមូលដ្ឋានកងទ័ពជើងទឹក  The Naval Sea Systems Command  គឺជាផ្ទះ  ក៏ដូចជាទី
កន្លែង ដែលបានផ្តល់ការងារជាង ៣ ពាន់កន្លែង ដល់និយោជិក៕

* ព័ត៌មានអន្តរជាតិ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- លោក បាន គីមូន ៖ អាហ្សាដ​ តាំងចិត្ត ធ្វើជាជនផ្តាច់ការ
- រាប់សិបនាក់ បាត់ខ្លួន ខណៈមានការផ្ទុះឆេះ មន្ទីរពេទ្យរោគចិត្ត មួយកន្លែង
- ខណៈនេះ កំពុងផ្ទុះអាវុធ នៅឯស្ថានកុងស៊ុល សហរដ្ឋអាមេរិក ប្រចាំប្រទេស អាហ្វ
ហ្គានីស្ថាន

- ដេកគុក មួយជីវិត ខណៈបាញ់សម្លាប់ក្មេងតូច ព្រោះប្លន់លុយ មិនបានសម្រេច

- រកឃើញ ឆ្អឹងអាថ៍កំបាំង មនុស្សបុរាណ មានអាយុកាលជាង ១០០០ ឆ្នាំ នៅក្នុងទន្លេ
(មានវីដេអូ)

 

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ម៉េត្រូ


Tags: Washington DC Navy USA United State