CamNews

ព័ត៌មានបច្ចេកវិទ្យា 

វិធីបញ្ចូលថាមពលថ្ម iPhone ឆាប់ពេញ ដោយចង្ក្រាន ម៉ៃក្រូវេវ

យោងតាមការឧទ្ទេសនាមរបស់គេហទំព័រក្លែងក្លាយមួយ បានឱ្យដឹងថា Apple Wave គឺជាមុខ
ងារពិសេសថ្មី ជួយបង្កើនសមត្ថភាពនៃការបញ្ចូលថាមពលថ្ម ដល់ iPhone 6 តាមរយៈកំដៅពី
ចង្ក្រាន ម៉ៃក្រូវេវ។

បញ្ចូលថាមពលថ្ម iPhone ឆាប់ពេញ ដោយចង្ក្រាន ម៉ៃក្រូវេវ ? សូម​កុំ​សាក​ល្បងអី វាគ្រោះ​ថ្នាក់​
ណាស់!

ថ្មីៗនេះ មានមនុស្សខិលខូចមួយក្រុម បានបង្កើតគេហទំព័រមួយ ដែលមានអ៊ីនធឺរហ្វេស ដូចទៅ
នឹងគេហទំព័ររបស់ Apple ហើយចំនុចពិសេសរបស់វា គឺការឧទ្ទេសនាមអំពីមុខងារមួយ ដែល
មានឈ្មោះថា Apple Wave ។ ក្រុមខាងលើ ឱ្យដឹងថា នេះគឺជាបច្ចេកវិទ្យាថ្មី និងមានតែនៅលើ
ប្រព័ន្ធប្រតិបត្តិ iOS 8 របស់ Apple ប៉ុណ្ណោះ។ Apple Wave ក៏ត្រូវបានក្រុមនេះ អះអាងថា ជាមុខ
ងារដ៏អស្ចារ្យមួយ ជួយឱ្យ iPhone 6 បញ្ចូលថាមពលថ្ម បានពេញ ដោយប្រើពេលត្រឹមតែ ១,៥
នាទី។

លក្ខខណ្ឌតែមួយគត់ នៃការប្រើប្រាស់មុខងារនេះ គឺថា អ្នកត្រូវតែយក iPhone 6 ដាក់ចូលក្នុង
ចង្ក្រានម៉ៃក្រូវេវ ដែលកំពុងបញ្ចេញកំដៅ និងបង្វិលស្មាតហ្វូននេះ ពេលនោះ មុខងារនៅលើ
iOS 8 នឹងដំណើរការ ហើយស្រូបយកកំដៅពីចង្ក្រាន មកធ្វើជាថាមពល។

ការ​ឧទ្ទេស​នាម​របស់​​គេហ​ទំព័រ​បោក​ប្រាស់


ជាការពិត មុខងារនេះ គឺមិនមាននៅលើស្មាតហ្វូនថ្មី របស់  Apple នោះឡើយ។  នេះគឺគ្រាន់តែ
ជាការលេងសើចរបស់ក្រុមមនុស្ស ដែលចូលចិត្តតាមដានផលិតផលរបស់ Apple តែប៉ុណ្ណោះ។
ប៉ុន្ដែ នៅពេលព័ត៌មានខាងលើនេះ បានលេចឡើង វាក៏ជួយបង្កើនភាពសប្បាយរីករាយ និងការ ចាប់អារម្មណ៍ពីសំណាក់អ្នកនិយមប្រើស្មាតហ្វូនរបស់ Apple  នៅលើបណ្ដាញសង្គម។ យ៉ាងនេះ
ក្ដី  មកដល់ពេលនេះ  គេមិនទាន់ដឹងថា  មានករណីសាកល្បង ឬគ្រោះថ្នាក់  ដោយសារបញ្ចូល
ថាមពលថ្ម របស់ iPhone 6 តាមរយៈការប្រើវិធីខាងលើនេះនៅឡើយ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ geek