CamNews

រថយន្ត 

រថយន្តធំថ្លៃបបំផុត បង្ហាញខ្លួន នៅក្នុងប្រទេស Egypt

ទីផ្សាររថយន្តទំនើប នៅពេលថ្មីៗនេះ មានភាពលូតលាស់យ៉ាងខ្លាំងនៅតំបន់ Egypt។ នៅ
តំបន់ដែលសេដ្ឋីប្រេងដ៏ធុះមេះ ជាកន្លែងដែលប្រមូលផ្ដុំទៅដោយ ម៉ូដែលរថយន្តទំនើបមាន
តម្លៃថ្លៃនិងប្លែកៗបំផុត។

ថ្មីៗនេះ សេដ្ឋី Egypt បានធ្វើឲ្យសាធារណជន ត្រូវកោតសរសើរម្តងទៀត ដោយបានបង្ហាញ
នូវម៉ូដែលរថយន្តទំនើប ដែលអាចដឹកអ្នកដំណើរបាន២៣នាក់ ជាពិសេសវាដំណើរការ
ដោយអគ្គីសនីតែប៉ុណ្ណោះ។ រថយន្តនេះមានប្រវែងប្រហែល ១៦,៥ម៉ែត្រ ទទឹម៣ម៉ែត្រ និង
កំពស់ជិត២ម៉ែត្រ។

រថយន្តត្រូវបានរចនាឡើង ដោយអ្នកជំនាញពីក្រុមហ៊ុន F1 វាប្រើប្រាស់វត្ថុធាតុដើមដូចជា
អាលុយមីញ៉ូម និងកាបោន។ ដូច្នេះ រថយន្តនេះ អាចមានល្បឿនអតិបរមាណ ឡើងដល់
២៥០គ.ម ក្នុងមូយម៉ោង។ រថយន្តនេះ មានតំលៃដល់ទៅ ១០លានដុល្លាអាមេរិក៕


ប្រភព៖ Autonet
ដោយ៖ ណាវី

Tags: super carthe mostexpensivebusegypt