បុរសជនជាតិចិនម្នាក់ត្រូវបានតុលាសំរេចផ្តល់ទានទោសដាក់ពន្ធនាគាររយះពេល៣
សប្តាហ៍កាលពីថ្ងៃអង្គារពីបទការប្រើប្រាស់កាំបិតចាក់ទៅលើសង្សាររបស់លោកដោយ
គិតថានាងមានស្នេហាជាមួយនិងបុរសផ្សេង។
បុរសជាបុគ្គលិកក្រុមហ៊ុនសាងសង់មួយដែលបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ Shen
Jian Hua បានធ្វើការចាក់ទៅលើ ករបស់ស្រ្តីរងគ្រោះដែលជាងអ្នកជំនួយការផ្នែកលក់
ដែលនាងក៏មកពីប្រទេសចិនដែរ។ បុរសអាយុ ៣៩ឆ្នាំនេះត្រូវបានចោទប្រកាន់នូវបទ
ឧក្រិដ្ឋចំនួនពីរដែលមួយគីការប្រើប្រាស់អាវុធ និងមួយទៀតពីបទគំរាមកំហែង។
តុលាការបានអោយដឹងថា Shen Jian Hua បានទៅជួបជាមួយនិងនារីរងគ្រោះនៅវេលា
ម៉ោង១០៖០០ ក្នុងថ្ងៃកើតហេតុ។
កញ្ញា Liu បានប្រាប់តុលាការថា នាងបានព្យាយាមបញ្ចប់ទំនាក់ទំនងរវាងខ្លួននិង Shen
Jian Hua ប៉ុន្តែគេមិនយល់ព្រម បន្ទាប់មកគេក៏បានទៅយកកាំបិតហើយមកភ្ជង់មុខរបស់
នាង។ Shen Jian Hua ត្រូវបានបញ្ឍប់ដោយមិត្តភក្តិរបស់ Liu បន្ទាប់មកក៏ត្រូវចាប់ខ្លួន។
សំរាប់បទគំរាមកំហែងបុរសនោះគួរតែត្រូវទទួលការជាប់ពន្ធនាគាររយះពេលពីរឆ្នាំ និង
ការផាកពិន័យជាទឹកប្រាក់៕
ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា