CamNews

មនុស្ស២១នាក់បានចាប់ខ្លួនពីបទប្រព្រឹត្តអំពើភ្នាល់ ខុសច្បាប់

មនុស្ស២១នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសសឹង្ហបុរីពីបទធ្វើសកម្មភាពល្បែងភ្នាល់ខុស
ច្បាប់នៅក្នុងប្រទេស។ ការចាប់ខ្លួននៅត្រូវបានដឹកនាំមន្ត្រីប៉ូលីសពីនាយកដ្ឋានសេពអង្កេត
បទឧក្រិដព្រហ្មទណ្ឌនិងនាយកដ្ឋានសេពអង្កេត។ ការវាយឆ្មក់បានកើតឡើងដំណាលគ្នា
នៅក្នុងទីតាំងដូចជា Serangoon, Yishun, Choa ChuKang, West Coast, Bukit Batok, Bukit
Panjang and Sembawang។ ទឹកប្រាក់ចំនួន ២៥០,០០០ ដុល្លា, ទូរសព្ទ័ចំនួន២៥គ្រឿង,
កុំព្យូទ័រចំនួន១០គ្រឿង, ម៉ាស៊ីន Fax ចំនួន១៣គ្រឿង និងសៀវភៅកំនត់ហេតុ ត្រូវបានរឹប
អូសនៅក្នុងប្រតិបត្តិការនោះ។

ប៉ូលីសបាននិយាយថាការសេពអង្កេតប្រឆាំងនិងជនជាប់ចោទត្រូវបានបន្ត។
ជនណាមួយដែលបានធ្វើសកម្មភាពភ្នាល់ឆ្នោតជាសាធារណៈខុសច្បាប់នេះនិងត្រូវធ្វើការ
ផាកពិន័យជាទឹកប្រាក់ចាប់ពី ៥,០០០ដុល្លាឡើងទៅ និងជាប់ពន្ធនាគារចាប់ពី៦ខែឡើងទៅ
រឺទាំងពីរ។ រីឯជនណាដែលជួយជ្រោមជ្រែងក្នុងការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នេះនិង
ត្រូវទទួលខុសត្រូវលើការពិន័យជាទឹកប្រាក់ចាប់ពី ២០,០០០ដុល្លាដល់ ២០០,០០០ដុល្លានិង
អាចជាប់ពន្ធនាគារចាប់ពី៥ឆ្នាំ៕

ប្រភព៖ Channel News Asia
ដោយ វឌ្ឍនា

Tags: singaporebetting21people