ប៊ូតាន៖ កាលពីម្សិលមិញនេះ នៅឯប្រទេសប៊ូតាន មានការរៀបអភិសេករបស់
ព្រះមហាក្សត្រ Jigme Khesar Namgyal Wangchuck ក្នុងជន្មាយុ ៣១ ឆ្នាំ ដែលពោរពេញ
ដោយមន្តស្នេហ៍ ជាមួយនឹងព្រះមហាក្សត្រី Jetsun Pema មានអាយុ ២១ ឆ្នាំដែលប្រសូត្រ
ចេញពីត្រកូលរាស្ត្រសាមញ្ញ។ ទាំងព្រះអង្គម្ចាស់ និង ព្រះនាង សុទ្ធដែលធ្លាប់បានសិក្សា
នៅមហាវិទ្យាល័យOxford នាប្រទេសអង់គ្លេស។
នៅក្នុងពិធីរៀបអភិសេកនេះត្រូវបានចូលរូមដោយប្រជាជនប៊ូតានរាប់ពាន់នាក់។ ប្រជាជន
ម្នាក់ឈ្មោះ Pema Gyeltshen បាននិយាយថា លោកបានទន្ទឹងរង់ចាំពិធីនេះអស់រយៈពេល
ជាយូរមកហើយ ហើយនេះជាឳកាសសប្បាយរីករាយបំផុត។
ប្រទេសប៊ូតានជាប់និងភ្នំហិមាល័យ ជាប្រទេសដែលមានភាពខុសប្លែកពីគេ ដោយការរីក
ចម្រើនរបស់ប្រទេសមិនត្រូវបានយក GDP មកគិត ហើយ តែការរីកចម្រើននេះត្រូវបានវាយ
តម្លៃ តាមរយៈសេចក្តីសុខសាន្តរបស់រាស្ត្រ(Gross National Happiness)៕(msnbc)
ព្រះអង្កម្ចាស់ Jigme Khesar Namgyel Wangchuck រៀបអភិសេកជាមួយព្រះនាង Jetsun Pema នាទីក្រុងបុរាណ Punakha នៃប្រទេសប៊ូតាន។ ព្រះនាង Jetsun Pema ជាបុត្រីរបស់
អ្នកបើកបរយន្តហោះ។
រូបភាពនៃការចូលរូមដ៍កុះករពីប្រជារាស្ត្រប៊ូតាន។ ប្រទេសនេះជាប្រទេសដែល
ការរីកចម្រើនមិនត្រូវគិតតាម GPD តែការរីកចម្រើនសំដៅលើសេចក្តីសុខសាន្ត
របស់រាស្ត្រ។
ព្រះរាជពិធីនេះត្រូវបានរៀបចំឡើងក្នុងអគារដែលត្រូវបានសាងសង់កាលពីសតវត្ស
ទី ១៧។
ព្រះមហាក្សត្រ និង ព្រះមហាត្សត្រី យាងស្វាគមន៍ប្រជារាស្ត្រ។
ដោយៈសំអាត