CamNews

ប្រធានាធិបតិអាហ្វ្រិកខាងត្បូងលោតរាំក្នុងពិធីរៀបការ លើកទី ៦

បើទោះជាមានអាយុ ៧០ឆ្នាំហើយក្ដី ប៉ុន្ដែលោកប្រធានាធិបតិអាហ្វ្រិកខាងត្បូង Jacob
Zuma នៅតែរាំយ៉ាងសប្បាយក្នុងពិធីរៀបការតាមប្រពៃណីជាមួយនារីម្នាក់កាលពីថ្ងៃទី
២០ មេសាកន្លងទៅ។ នេះគឺជាពិធីរៀបការលើកទី ៦ របស់លោក Zuma ។
 

លោក Zuma(ឆ្វែង)ជាប្រធានាធិបតិដំបូងគេរបស់អាហ្វ្រិកខាងត្បូងដែលមានប្រពន្ធច្រើន
កំពុងចាប់ដៃកូនក្រមុំឈ្មោះ Bongi Ngema ​នៅក្នុងពិធីអាពាហ៍ពិពាហ៍ដែលត្រូវបាន
ប្រារព្ធឡើងកាលពីថ្ងៃទី ២០មេសា នៅស្រុកកំណើតរបស់គាត់ ដែលស្ថិតក្នុងតំបន់

Nkandla នៃខេត្រ KwaZulu Natal។


កូនកម្លោះ និងកូនក្រមុំនាំគ្នារាំក្នុងពិធីរៀបការរបស់ខ្លួន។



លោកស្រី Ngema ​បានក្លាយជាប្រពន្ធទី ៤ ក្នុងចំណោមប្រពន្ធបច្ចុប្បន្នរបស់លោក
Zuman។ ប្រធានាធិបតិអាហ្វ្រិកខាងត្បូងរូបនេះបានលែងលះប្រពន្ធម្នាក់របស់គាត់
ខណៈដែលប្រពន្ធម្នាក់ទៀតបានធ្វើអត្តឃាតកាលពីឆ្នាំ ២០០០។


ប្រធានាធិបតិ  Zuma គឺជាសមាជិករបស់កុលសម្ព័ន្ធ Zulu ដែលជាកុលសម្ព័ន្ធមួយ
មានប្រពៃណីយកប្រពន្ធច្រើន ដូច្នេះគាត់អាចយកប្រពន្ធច្រើនបាន ម្យ៉ាងទៀត នៅ
អាហ្វ្រិកខាងត្បូង ការយកប្រពន្ធច្រើនក៏មិនខុសច្បាប់នោះដែរ។ លោក Zuma មាន
កូនទាំងអស់ប្រមាណជា ២០នាក់។




លោកស្រី Ngema ​គឺជាស្ដ្រីដែលមានសម្រស់ស្រស់ស្អាត មានចំណេះដឹងខ្ពស់ និង
មានភាពលេចធ្លោជាងគេ។ លោកស្រីមានសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងធ្លាប់ធ្វើការ
អោយក្រុមហ៊ុននានា ក្នុងនោះមានក្រុមហ៊ុន
Deloitte & Touche និង IBM ។


លោកស្រី Ngema រួមដំណើរជាមួយលោក Zuma ក្នុងទស្សនកិច្ចប្រទេសបារាំង
កាលពីឆ្នាំទៅ។
 


នេះគឺជាពិធីរៀបការលើកទី ២របស់លោក Zuma ចាប់តាំងពីឡើងកាន់កាប់តំណែង
ជាប្រធានាធិបតិអាហ្វ្រិកកាលពីឆ្នាំ ២០០៩។ កាលពីឆ្នាំ ២០១០ លោក Zuma ក៏ធ្លាប់
បានរៀបការជាមួយលោកស្រី Thobeka Stacey Mabhija ដែលមានអាយុ ៣៩ឆ្នាំ។
 


លោក Zuma និងប្រពន្ធទាំង ៣ របស់ខ្លួន គឺ Nompumelelo Ntuli, Thobeka Mabhija
និង Sizakele MaKhumalo (ពីឆ្វេងមកស្ដាំ)មុនពេលរៀបការប្រពន្ធទី ៤។



លោក Zuma ​មានប្រពន្ធដល់ទៅ ៤នាក់ ប៉ុន្ដែក្នុងចំណោមពួកគេ ពុំមានអ្នកណាមួយ
ត្រូវបានហៅថា ជាជំទាវទីធំនោះទេ។ ពួកគេប្ដូរវេនគ្នាអមដំណើរលោក Zuma ​ក្នុង
ទស្សនកិច្ចនានាទៅកាន់បរទេស។



លោក Zuma​ រួមជាមួយប្រពន្ធទាំង ៤ របស់គាត់កាត់នំក្នុងពិធីខួបកំណើតលើកទី ៧០
របស់គាត់កាលពីពេលថ្មីៗនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖
Reuters, AFP

Tags: wedding africa